ប្រភេទប្រេតអាសុរកាយ ក្នុងជំនឿខ្មែរ
បុណ្យភ្ជុំបិណ្ឌដែលប្រារព្ធជារៀងរាល់ឆ្នាំក្នុងវត្តអារាមនានាទូទាំងប្រទេសកម្ពុជាពុទ្ធបរិស័ទ្ធខ្មែររមែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅពេលព្រឹក ឬ ថ្ងៃត្រង់ ដើម្បីបង្សុកូលឧទ្ទិស បុណ្យកុសលទៅដល់ញាតិទាំង៧សន្តានដែលបានចែកឋានទៅ។ ភ្ជុំបិណ្ឌនេះមានរយៈពេល ១៥ថ្ងៃ ចាប់តាំងពីថ្ងៃ ១រោច (បិណ្ឌ១) ទៅដល់ថ្ងៃ១៥រោច ដាច់ខែភទ្របទ ។
ក្នុងមួយឆ្នាំ មានតែរយៈកាលនេះទេ ដែលយមរាជដោះលែងពួកប្រេតម្តង ដើម្បីទទួលនូវចំណីអាហារ ។ ប៉ុន្តែសម្រាប់ពុទ្ធសាសនិកជនខ្លះ ដែលខ្លាចញាតិសន្តានរបស់ខ្លួន បានក្លាយទៅជាប្រេត ដោយអំពើបាបកម្មគ្រប់ប្រភេទ ដែលបានធ្វើពីជាតិមុន នោះពួកគេក៏យកអាហារទៅវេរឲ្យពួកអាសុរកាយទាំងនោះតាមរយៈអាចារ្យវត្តថែមទៀត។
តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ ដើម្បីម្ហូបអាហារទៅដល់ពួកប្រេត គេក្រោកឡើងនៅម៉ោង ៤ភ្លឺ ដាំបាយដំណើបលាយជាមួយល្ង ហើយពូតជាដុំៗ ដាក់ក្នុងចាន ដោយដាក់ទឹកជាមួយផង រួចកាន់តាមខ្លួនទៅវត្ត ។ ក្រោយពីជួបជុំគ្នា នៅមុខព្រះបិហាររួច ក្រោមការណែនាំរបស់អាចារ្យ ពួកគេក៏ដើរប្រទក្សិណជុំវិញព្រះវិហារ ចំនួន៣ជុំ។ បន្ទាប់មកពួកគេម្នាក់ៗ ក៏យកបាយដំណើប ផ្លែឈើ ដូចជាក្រូច ចេក មៀន និងនំនែកជាដើម ព្រមទាំងចាក់ទឹកក្រូចបន្តិចនៅលើបាយដំណើបទាំងនោះ និងដោត ធូបមួយដើម ដើម្បីឧទ្ទិឲ្យខ្មោចដូនតាមកទទួលសំណែនទាំងនោះ។
សូមជម្រាបថា តាំងពីបុរាណកាលមករហូតដល់សម័យក្រោយៗទៀត ហើយសូម្បីតែនៅសម័យទំនើបនេះក្តី ក៏ពុទ្ធសាសនិកខ្មែរ នៅតែជឿលើបុណ្យបាប កម្មពៀរវេរា។
ពួកប្រេតទាំងនោះ សុទ្ធសឹងតែមានមុខ គឺជាមនុស្សដូចគេឯង ក៏ប៉ុន្តែដោយសារតែអំពើអាក្រក់ កាចសាហាវ អធម៌ ដែលខ្លួនបានសាង ទើបពេលទទួលមរណកាលបានក្លាយទៅជាប្រេតអាសុរកាយ។
តាមចាស់ៗបុរាណ គេចែកប្រេតទាំងនោះជា១២ពួក ដោយមានឈ្មោះខុសៗគ្នា ។ យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម្យ៉ាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របស់ខ្លួនដែរ។

ចំពោះប្រេតអសុរកាយមាន ១២ពួកគឺ :
ប្រេតប្រភេទទី១ ដល់់ទី ៧ ក្នុងតម្រាខ្មែរ
- ប្រេតទី១ ឈ្មោះវន្តាសា ប្រេតនេះមានភ្នែកក្រលូង មានមុខក្រញូវ ដុះរោមច្រើនស្រម៉ូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធុំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លាស្តោះដាក់អាហារឲ្យអ្នកមានសីលខ្ពស់។
- ប្រេតទី២ ឈ្មោះកុណបា គឺមានពោះធ្លាក់ត្រយោកមុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្តោក ធ្មេញធំប៉ុនដប សក់វែងអូសដី ច្រមុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនខ្លួនស្អុយអសោច ស៊ីតែសពខ្មោច ។ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង។
- ប្រេតទី៣ ឈ្មោះគូថៈ ប្រេតនេះ ភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង តចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែងកក្រោះ ដៃជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ។
- ប្រេតទី៤ ឈ្មោះអគ្គីជាល មានភ្លឺងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចឆីចំណីបាន ។
- ប្រេតទី៥ ឈ្មោះ សុចិ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ។
- ប្រេតទី៦ ឈ្មោះកណ្ហជិ មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យាធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរកប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ។
- ប្រេតទី៧ ឈ្មោះ និជ្ឈា មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ប្រេតនេះគឺមានកម្មក្រាសណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញ សាមណៈ ឬ ស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឲ្យលោក និយាយពាក្យចាក់ដោតឡកឡឺយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។
No comments:
Post a Comment