តាមសិលាចារឹក & ឯកសារចិន
១. យុគដើមនគរខ្មែរ
នៅក្នុងផ្នែកនេះ យើងលើកយកប្រវត្តិសាស្ត្រខ្មែរដែលអ្នកប្រវត្តិវិទូ និងអ្នកស្រាវជ្រាវបរទេសបានតាក់តែងចងក្រងឡើងទៅតាមសិលាចារឹក និងទៅតាមឯកសារកំណត់របស់អ្នកដំណើរចិនដែលបានទៅដល់ស្រុកខ្មែរ ។ យើងមិនលើកយកប្រវត្តិទាំងស្រុងមកអធិប្បាយទេ ។ យើងរៀបលំនាំជាសង្ខេប ដោយសង្កត់ជាពិសេសទៅលើព្រឹត្តិការណ៍ធំៗខ្លះដែលអាចឆ្លុះឲ្យយល់អំពីការវិវត្តសង្គមជាតិខ្មែរ ។ គឺក្នុងគោលបំណងចង់ឲ្យនិស្សិត សិស្សានុសិស្ស និងអ្នកអានមានលទ្ធភាព មានលំនាំប្រវត្តិសាស្ត្រទាំងពីរបែបសម្រាប់យកមកត្រិះរិះ គិតពិចារណា ធ្វើការប្រៀបផ្ទឹម ។

ចំពោះបញ្ហាដើមកំណើតស្រុកខ្មែរពិតប្រាកដ គេពុំមានឯកសារអ្វីជាវិទ្យាសាស្ត្រ ជាជាក់ស្ដែងសម្រាប់សម្គាល់ឡើយ ។
ក. ដើមកំណើតស្រុកខ្មែរ
គេបានដឹងថា នៅលើឥណ្ឌូចិននេះ ជនជាតិខ្មែរជាម្ចាស់ទឹកដីដើមគេបំផុត មានដើមកំណើតអាយុជាង២០សតវត្សមកហើយ មុនគ្រឹស្តសករាជ ។ ជនជាតិខ្មែរដើមដែលក្នុងនោះមានជនជាតិមនដែរ មាននៅរស់សេសសល់រហូតមកដល់សព្វថ្ងៃ ។ គឺមាននៅប្រទេសភូមាផ្នែកខាងក្រោម និងជួរភ្នំអណ្ណាមក្នុងប្រទេសវៀតណាម ។ ជនជាតិថៃ យួន និងភូមា ទើបតែចុះមកលួចប្លន់យកទឹកដីខ្មែរក្នុងសតវត្សទី១៣ក្នុងគ្រឹស្តសករាជតែប៉ុណ្ណោះ ។ គឺនៅពេលដែលជនជាតិទាំងនេះត្រូវកងទ័ពមុងហ្គោល (Mongol) វាយប្រហារដេញខ្ចាត់ខ្ចាយ រត់ភ្លាត់ពីប្រទេសចិន ។

របស់របរជាសម្អាង និងជាភ័ស្តុតាងក្នុងសម័យនោះ ត្រូវបានគេស្រាវជ្រាវរកឃើញនៅម្លូព្រៃ ឡងប្រាវ និងសំរោងសែន ។ របស់របរដែលគេរកឃើញមាន ដូចជា ពូថៅ កន្ត្រៃ អំបែងឆ្នាំង ចាន គ្រឿងអលង្ការ ផ្លែសន្ទូចធ្វើអំពីឆ្អឹង ។ល។ គេអាចដឹងបានទៀតថា ខ្មែរជំនាន់ដើមចេះផ្សាំងគោក្របីយកមកប្រើការ ចេះចិញ្ចឹមជ្រូក ហើយប្រកបរបរកសិកម្មដាំស្រូវ ។ ផ្ទះសម្បែងសង់លើជន្ទល់ខ្ពស់ផុតពីដី ។ ខ្មែរជំនាន់ដើម គោរពបូជាមេបាចាស់ទុំ ព្រះធរណី និងព្រះគង្គា ។
ស្រុកភូមិ ទឹកដីក៏មានភោគផលសម្បត្តិធម្មជាតិ សម្បូណ៌គ្រប់គ្រាន់ដែរ ដែលជាហេតុនាំឲ្យមានទំនាក់ទំនងសេដ្ឋកិច្ច រកស៊ីដោះដូរយ៉ាងសកម្ម ។ សង្គមខ្មែរជំនាន់នោះក៏មានការរៀបចំជាកុលសម្ព័ន្ធ មានមេកោយ និងស្ថាប័នផ្សេងៗដែរ ។
ប្រវត្តិដើមស្រុកខ្មែរថ្មីៗខ្លះទៀត នាដើមសតវត្សទី១ គេអាចស្គាល់បានដោយសារឯកសារកត់សម្គាល់មួយចំនួនរបស់អ្នកដំណើរចិនដែលបានទៅដល់ស្រុកខ្មែរក្នុងសតវត្សទី៣ ។
ខ. នគរហ្វូណន ឬ នគរភ្នំ
១. ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី
អ្នកដំណើរចិនបានស្គាល់ស្រុកខ្មែរជាយូរយារណាស់មកហើយ ។ គេបានដាក់ឈ្មោះហៅ និងកត់ត្រាថា នគរហ្វូណន ។ តែបើតាមអ្នកស្រាវជ្រាវខ្លះ ឈ្មោះនេះមិនមែនជាពាក្យចិនទេ ។ ហើយនៅក្នុងពង្សាវតារខ្មែរ គេក៏មិនដែលឃើញមានពាក្យនេះដែរ ។ អ្នកប្រវត្តិវិទូផ្សេងទៀត ដោយសម្អាងទៅលើសិលាចារឹក បានយល់ថា ពាក្យ ហ្វូណន ក្លាយចេញមកពីពាក្យ ភ្នំ ។ ដូច្នេះ ស្រុកខ្មែរជំនាន់ដើមមានឈ្មោះថា នគរភ្នំ ។

ឯកសារចិនដដែលបានកត់ត្រាទុកមកថា កាលនោះ នៅស្រុកខ្មែរ ឬ នគរភ្នំមានស្ដេចស្រីមួយអង្គសោយរាជ្យ ។ ស្ដេចស្រីនោះមានព្រះនាម លីវយី ។ ប្រជាជនខ្មែរគោរពបូជានាគដែលគេចាត់ទុកជាព្រះអាទិទេព នាំមកនូវក្ដីចម្រុងចម្រើនសម្បូរសប្បាយដល់ប្រទេសជាតិ ។ ដូច្នេះហើយ បានជានៅពង្សាវតារខ្មែរ គេតែងតែនិយាយអំពីនាងនាគ ពីស្ដេចភុជង្គនាគ និងនាម៉ឺននាគ ។
ថ្ងៃមួយ ស្ដេចបរទេសមួយអង្គឈ្មោះ ហ៊ុនទៀន ដែលគោរពបូជាព្រហ្មញ្ញសាសនា បានលើកទ័ពតាមសំពៅកាត់ឆ្លងតាមសមុទ្រចូលមកវាយប្រហារលុកលយ កាន់កាប់ត្រួតត្រានគរហ្វូណន ។ តែបន្ទាប់មក ស្ដេចហ៊ុនទៀន ក៏បានរៀបអភិសេកជាមួយនឹងព្រះនាងលីវយី ហើយបានឡើងសោយរាជសម្បត្តិនៅនគរហ្វូណនចាប់ពីថ្ងៃនោះមក ។
២. ព្រះបាទកៅឌិញ្ញ ព្រះនាងសោមា
បើយោលទៅតាមសិលាចារឹកនៅ មឺសុន និងព្រះឥន្ទកោសី វិញ គេអាចកត់សម្គាល់បានថា ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាម កៅឌិញ្ញ ។ ព្រះអង្គជាជនជាតិឥណ្ឌា មកពីស្រុកឥណ្ឌាក្នុងវណ្ណៈព្រាហ្មណ៍ ។ ព្រះអង្គបានធ្វើដំណើរតាមសំពៅឆ្លងកាត់មហាសាគរមកដល់នគរគោកធ្លក ។ សំពៅព្រះអង្គត្រូវប្រជាជននៅទីនោះ នាំគ្នាមកវាយប្រហារចង់លួចប្លន់ ។ ព្រះកៅឌិញ្ញ បានវាយតបតទៅលើកងទ័ពព្រះនាងសោមា ដែលត្រូវបរាជ័យបាក់ទ័ពលិចលង់ទូកកណ្ដាលសមុទ្រ រត់ចុះចាញ់អស់ ។ ក្រោយបានជ័យជំនះហើយ ព្រះកៅឌិញ្ញក៏រៀបអភិសេកនឹងព្រះនាងសោមា ស្ដេចស្រីនគរភ្នំ (សោមា មានន័យថា បុត្រីព្រះចន្ទ) ។ ព្រះអង្គក៏បានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅនគរភ្នំ ។ ព្រឹត្តិការណ៍នេះ បើតាមអ្នកប្រវត្តិវិទូខ្លះ បានកើតឡើងនៅក្នុងសតវត្សទី១នៃគ្រឹស្តសាសនា ។

ដោយឃើញស្ត្រី និងបុរសនៅនគរភ្នំ ជាពិសេស ម្ចាស់ក្សត្រីលីវយី មិនចេះស្លៀកពាក់ បញ្ចេញខ្លួនអាក្រាត ឥតអៀនខ្មាស ព្រះបាទកៅឌិញ្ញក៏បានបង្ហាត់បង្រៀនអ្នកទាំងនោះ ឲ្យចេះកាត់ដេរសម្លៀកបំពាក់បិទបាំងកេរ្តិ៍ខ្មាស់ ។ ដំបូងព្រះអង្គបានឲ្យយកក្រណាត់មកចោះធ្វើប្រហោងល្មមស៊កក្បាលចុះ ដែលថ្ងៃក្រោយ ក្លាយទៅជាអាវបំពង់វែង ។ នេះបើតាមឯកសារចិនដដែល ។
ប៉ុន្តែ អ្វីដែលជាសំខាន់ដែលព្រះអង្គបាននាំមកផ្ដល់ដល់សង្គមខ្មែរនោះ គឺ វិជ្ជា ចំណេះចេះដឹងដែលមាននៅក្នុងភាសាអក្សរសំស្ក្រឹត ទ្រឹស្ដី ឧត្ដមគតិ ទស្សនៈ ច្បាប់វិន័យក្បួនខ្នាត គម្ពីរតម្រា និងរបៀបរៀបចំ ចាត់ចែងគ្រប់គ្រងនគរដែលមាននៅក្នុងលទ្ធិព្រហ្មញ្ញសាសនា ។
របបរាជានិយមខ្មែរត្រូវបានរៀបចំចាត់ចែងកំណត់ទៅតាមក្រឹត្យក្រមវិន័យក្បួនខ្នាតដែលមាននៅក្នុងគម្ពីរព្រហ្មញ្ញសាសនា ។
ឯការគោរពបូជាផ្នែកសាសនាវិញ បានផ្លាស់ប្ដូរមករកព្រះសិវៈ ឬព្រះឥសូរ ដែលជាព្រះអាទិទេពមួយអង្គយ៉ាងសំខាន់ នៅក្នុងព្រហ្មញ្ញសាសនា ។ លិង្គជាច្រើនត្រូវបានកសាងឡើងសម្រាប់តំណាងព្រះអាទិទេពអង្គនេះ ។ ដូច្នេះ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រដែលនគរខ្មែរ ឬនគរគោកធ្លកបានទទួលអរិយធម៌ វប្បធម៌ និងឥទ្ធិពលឥណ្ឌា ។
ព្រះរាជធានីដំបូងរបស់នគរហ្វូណន ឬ នគរភ្នំ មានឈ្មោះថា វ័យធបុរៈ ដែលស្ថិតនៅជិតទន្លេមេគង្គ ជិតស្រុកបាណាម និងបាភ្នំ ។
គ. ព្រះវាជវង្សនគរភ្នំ
ប្រវត្តិស្រុកខ្មែរ ឬប្រវត្តិក្សត្រខ្មែរដែលសោយរាជ្យសម្បត្តិបន្តបន្ទាប់ពីព្រះបាទកៅឌិញ្ញ យើងអាចស្គាល់ និងដឹងបានតាមរយៈឯកសារប្រវត្តិសាស្ត្រចិនប៉ុណ្ណោះ ។ ឯឈ្មោះពិតប្រាកដរបស់ព្រះមហាក្សត្រខ្មែរជំនាន់នោះ គេមិនអាចស្គាល់ទេ ។ ឈ្មោះដែលគេអាចស្គាល់បានក្លាយទៅជាឈ្មោះចិនតាមកំណត់របស់អ្នកដំណើរចិន ។

១. ព្រះបាទហ៊ុនផាន់ហួង
ព្រះអង្គដែលត្រូវជាកូនរបស់ព្រះបាទហ៊ុនទៀន ឬព្រះបាទកៅឌិញ្ញបានសោយរាជ្យបន្តពីឪពុក ។ កាលនោះ នគរហ្វូណន ឬនគរភ្នំ មាននគរតូចៗប្រាំពីរចំណុះ ។ នគរទាំង៧ ចង់រើបង្រះ ផ្ដាច់ខ្លួន លែងនៅចំណុះ តែត្រូវព្រះបាទហ៊ុនផាន់ហួងវាយបង្ក្រាប បង្រួបបង្រួម យកមកដាក់បញ្ចូលធ្វើជានគរតែមួយ ។ ហើយ ព្រះអង្គបានចាត់ចែងតែងតាំងកូន និងចៅព្រះអង្គជាស្ដេចគ្រប់គ្រងនគរខេត្តខណ្ឌទាំង៧ ។

២. ព្រះបាទហ្វាន់ហ្វាន់
ព្រះអង្គបានឡើងសោយរាជ្យបន្តពីឪពុក ។ ព្រះអង្គជាកូនទី២របស់អង្គមុន តែស្ដេចអង្គនេះ ខ្ជិលច្រអូស មិនយកចិត្តទុកដាក់រវីរវល់អំពីកិច្ចការនគរទេ ។ កិច្ចការផែនដីទាំងប៉ុន្មានត្រូវបានមេទ័ពដ៏អង់អាចម្នាក់ជាអ្នកចាត់ចែង ដោះស្រាយទាំងអស់ ។ មេទ័ពនេះ ឈ្មោះហ្វាន់ឆេម៉ាន់ ឬ ហ្វាន់ម៉ាន់ ។ សោយរាជ្យបាន៣ឆ្នាំ ព្រះបាទហ្វាន់ហ្វាន់ ក៏បានចូលទីវង្គតទៅ ។

៣. ព្រះបាទហ្វាន់ឆេម៉ាន់
ព្រះអង្គត្រូវបាននាម៉ឺនសព្វមុខមន្ត្រីតូចធំ ជ្រើសរើសជាព្រះមហាក្សត្រ ។ ការតែងតាំងនេះប្រហែលជាមិនបានធ្វើឲ្យស្ដេចត្រាញ់តូចធំជិតឆ្ងាយសប្បាយចិត្តទេ ។ ដូច្នេះហើយ ទើបបានជាព្រះបាទហ្វាន់ឆេម៉ាន់ ត្រូវលើកទ័ពទៅវាយបង្ក្រាបស្ដេចទាំងនោះជាមុន ។

ឯកសារប្រវត្តិសាស្ត្រចិនបានសរសេរកត់បន្តទៀតថា ព្រះអង្គជាអ្នកចម្បាំងម្នាក់ដ៏ក្លាហានអង់អាចអស្ចារ្យ ។ ព្រះអង្គធ្លាប់បានបញ្ជាឲ្យធ្វើទូកសំពៅធំៗសម្រាប់ធ្វើដំណើរឆ្លងកាត់ចុះឡើងតាមសមុទ្រទន្លេនានា ។ ទូកសំពៅទាំងនោះ អាចផ្ទុកមនុស្សបានប្រហែលជា៧០០នាក់ ។ ព្រះអង្គបានធ្វើសង្គ្រាមច្បាំងវាតទឹកដីទៅគ្រប់ទិសទីរហូតទៅដល់ ជ្រោយមាឡាកា យកនគរជាច្រើនមកដាក់ជាចំណុះ ។ ព្រះអង្គហ្វាន់ឆេម៉ាន់ បានធ្វើសង្គ្រាមទាំងតាមផ្លូវទឹកទាំងតាមផ្លូវគោក ដើម្បីកាន់កាប់តំបន់ទឹកដី និងសមុទ្រ ពីឈូងសមុទ្របឹងហ្គាល (Golfe du Bengale) មកឈូងសមុទ្រសៀម សព្វថ្ងៃ ។ គឺក្នុងគោលបំណងក្ដោបត្រួតត្រាគ្រប់គ្រងផ្លូវទាក់ទងធ្វើដំណើរទាំងប៉ុន្មាន តាមសមុទ្រក៏ដូចជាតាមដីគោក ។
ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្ដើមមានជម្ងឺ ព្រះអង្គបានបញ្ជូនកូនឈ្មោះ គិនចេង ឲ្យដឹកនាំទ័ពចេញច្បាំងជំនួសព្រះអង្គ ។ ព្រះអង្គហ្វាន់ឆេម៉ាន់ បានទុកក្មួយឈ្មោះ ចាន់ ដែលមានកងពលប្រមាណ២០០នាក់ នៅជិតសម្រាប់ការពារ ។ ចាន់ ជាកូនប្រុសរបស់បងស្រីព្រះអង្គ ។ តែ មេទ័ពចាន់បែរជាឆ្លៀតឱកាសដ៏ល្អនេះ ធ្វើរដ្ឋប្រហារ សម្លាប់ព្រះបាទហ្វាន់ឆេម៉ាន់ ជាមា ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរភ្នំ ។ ព្រឹត្តិការណ៍នេះ ប្រហែលជាផ្ទុះនៅក្នុងគ.ស២៣០ ។
៤. ព្រះបាទហ្វាន់ចាន់
កាលបើឡើងសោយរាជ្យភ្លាម ក៏ចាត់កងទ័ពឲ្យចេញទៅធ្វើឃាតកូនព្រះបាទហ្វាន់ឆេម៉ាន់ គិនចេង ដើម្បីបំបាត់កុំឲ្យមានគូប្រជែងត្រឹមត្រូវតាមច្បាប់ដែលអាចនាំមកនូវការសៅហ្មងទៅថ្ងៃក្រោយ ។ ព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ្រឹស្តសករាជ២៣០ ។ អ្នកប្រវត្តិវិទូខ្លះមានជំនឿថា ព្រះហ្វាន់ចាន់ កាលបើបានក្លាយទៅជាព្រះមហក្សត្រមានព្រះនាម ធរនិន្ទ្រវរ្ម័ន ។ សិលាចារឹកមួយជាភាសាសំស្ក្រឹតដែលមានអាយុចាស់ជាងគេ ហើយដែលគេរកឃើញនៅ វូកាញ់ ខេត្តញ៉ាត្រាង ប្រទេសវៀតណាម បានបញ្ជាក់រៀបរាប់អំពីទំនាក់ទំនងរវាងព្រះអង្គ និងព្រះមហក្សត្រឥណ្ឌាក្នុងរាជវង្ស មុរុណទស ។

កាលនោះ ព្រះបាទហ្វាន់ឆេម៉ាន់ មានបុត្រមួយអង្គទៀតដែលនៅជាទារកនៅឡើយ ។ អាយុបាន២០ឆ្នាំ ដឹងក្ដីកាលណា ព្រះរាជបុត្រអង្គនេះ ប្រមែប្រមូលបក្សពួក កកងទ័ពយោធា លើកមកធ្វើសង្គ្រាម ហើយក៏បានសម្រេចធ្វើឃាតព្រះបាទហ្វាន់ចាន់ ដើម្បីសងសឹកឪពុក ។ ព្រះអង្គបានដណ្ដើមយករាជ្យមកវិញ ។ តែព្រះរាជបុត្រអង្គនេះ មិនបានសោយរាជ្យសម្បត្តិដូចក្ដីបំណងទេ ។ ព្រះអង្គត្រូវមេទ័ពធំម្នាក់របស់ស្ដេចហ្វាន់ចាន់ ឈ្មោះ ស៊ីយុន ធ្វើឃាត ។ មេទ័ពស៊ីយុនបានលើកទ័ពមកច្បាំងដណ្ដើមអំណាច ដោយសម្អាងយកលេសថាមកសងសឹកជំនួសស្ដេច ។ ឆ្លៀតឱកាសដ៏ល្អនោះ មេទ័ពស៊ីយុន ក៏ប្រកាសខ្លួនភ្លាមជាស្ដេចនគរហ្វូណន គឺប្រហែលជាក្នុងគ.ស២៤០ (អ្នកប្រវត្តិវិទូខ្លះ សរសេរថាព្រឹត្តិការណ៍នេះ បានកើតនៅក្នុងគ.ស២៥០) ។
៥. ព្រះបាទហ្វាន់ស៊ីយុន
នេះគឺជាព្រះនាមថ្មីរបស់មេទ័ពស៊ីយុន ដែលទើបតែបានឡើងសោយរាជ្យ ។ អ្នកស្រាវជ្រាវខ្លះបានបញ្ជាក់ថា ស្ដេចអង្គនេះព្រះនាមអស្សាជ័យ ។
នេះគឺជាព្រះនាមថ្មីរបស់មេទ័ពស៊ីយុន ដែលទើបតែបានឡើងសោយរាជ្យ ។ អ្នកស្រាវជ្រាវខ្លះបានបញ្ជាក់ថា ស្ដេចអង្គនេះព្រះនាមអស្សាជ័យ ។
ឯកសារប្រវត្តិសាស្ត្រចិនបានគូសបញ្ជាក់ថា ព្រះអង្គជាក្សត្រមួយអង្គនិយមសន្តិភាព មិនប្រើចម្បាំងអាវុធ ចូលចិត្តកសាង ហើយគោរពប្រកាន់នូវករណីយកិច្ចជាស្ដេច ឥតមានធ្វេសប្រហែស ។ ជារៀងរាល់ថ្ងៃ ទាំងព្រលឹមទាំងថ្ងៃត្រង់ ព្រះអង្គតែងតែទទួលសាវនាការជាសាធារណៈ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ។
ក្នុងគ.ស២៤០ ព្រះអង្គបានទទួលអ្នកតំណាងពីរនាក់របស់ស្ដេចចិនព្រះនាម ស៊ុនជាន់ ។ គណៈប្រតិភូខ្មែរ ក៏ត្រូវព្រះអង្គបញ្ជូនទៅប្រទេសចិនជាញឹកញាប់ដែរ ពីគ.ស២៦៨ ទៅ ២៨៧ ។
ឯកសារប្រវត្តិសាស្ត្រចិនដដែល សរសេរកត់ទុកមកទៀតថា ព្រះរាជវង្សព្រះបាទហ៊ុនទៀន ព្រះនាងលីវយី គ្រប់គ្រងសោយរាជ្យសម្បត្តិនៅនគរហ្វូណន ឬនគរភ្នំបានចំនួន២សតវត្ស ។ ដូច្នេះ ក្សត្រដែលសោយរាជ្យទាំងប៉ុន្មាន សឹងសុទ្ធតែជាបងប្អូនក្នុងចង្កោមព្រះរាជវង្សតែមួយ ។
ឃ. សង្គមខ្មែរជំនាន់ហ្វូណន ឬនគរភ្នំ
គេអាចស្គាល់សង្គមខ្មែរជំនាន់ដើមបានតាមរយៈឯកសារប្រវត្តិសាស្ត្រដែលអ្នកដំណើរចិនកត់ត្រា ។ ទោះបីជាឯកសារទាំងនោះមានច្រើន មានកាលបរិច្ឆេទខុសគ្នា ហើយអ្នកកត់សរសេរមានថ្វីដៃខុសគ្នាក៏ដោយ ក៏គេអាចស្មានយល់អំពីទិដ្ឋភាពសង្គមខ្មែរជំនាន់នោះបានដែរ ។

អ្នកដំណើរចិនបាននិទានថា ទីក្រុងភូមិស្ថានខ្មែរមានព័ទ្ធជុំវិញទៅដោយអូរទឹក និងកំពែងធ្វើអំពីដី ។ នៅក្នុងគូទឹកទាំងនោះ គេឃើញមានក្រពើរស់នៅពាសពេញ ហើយនៅក្នុងទីក្រុង និងភូមិ គេឃើញមានផ្លូវទឹក កាត់ខ្វែងចុះឡើងដូចក្រឡាចត្រង្គ ។
ប្រុសខ្មែរមានរូបរាងទាបអាក្រក់ សម្បុរខ្មៅ សក់ក្រញាញ់ ហើយមានសាក់ពាសពេញខ្លួន ។ ក៏ប៉ុន្តែស្ត្រីមានពណ៌សម្បុរជ្រះស្អាតល្អជាង ។ ខ្មែរនិយមចូលចិត្តឆ្លាក់ធ្វើគ្រឿងអលង្ការ ។ គ្រានោះ ខ្មែរមានអក្សរ មានសៀវភៅសាស្ត្រាក្បួនគម្ពីរ និងឃ្លាំង ។ ខ្មែរនិយមចូលចិត្តលេងល្បែងជល់មាន់ និងជ្រូក ។ ទំនៀមទម្លាប់គ្មានអ្វីជាតឹងរឹងឡើយរវាងស្ត្រី និងបុរស ។ ម្នាក់ៗធ្វើអ្វីតាមតែអំពើចិត្ត បណ្ដែតបណ្ដោយទៅតាមតែទំនើងចិត្ត ។
ក្នុងឯកសារទាំងនោះ គេមានរៀបរាប់អំពីរបៀបរបប បែបផែនកាត់ទោសក្នុងតុលាការ ដោយមានបញ្ជាក់ថា នៅស្រុកខ្មែរគ្មានពន្ធនាគារទេ ។ ជនឧក្រិដ្ឋ គេយកទៅបោះទម្លាក់ក្នុងរណ្ដៅឲ្យក្រពើ ឬសត្វសាហាវស៊ីជាចំណី ។
អ្នកដំណើរចិនក៏រៀបរាប់អធិប្បាយព័ណ៌នាក្បោះក្បាយអំពីព្រះមហាក្សត្រខ្មែរដែរ ព្រះបរមរាជវាំងធ្វើអំពីឈើ សង់លើគ្រឹះអំពីថ្ម ។ កាលណាព្រះអង្គធ្វើដំណើរយាងចេញទៅណាម្ដងៗ គេឃើញមានក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេង គួរឲ្យគយគន់ ។ ព្រះមហាក្សត្រខ្មែរតែងតែគង់លើដំរី ហែហមតាមក្រោយទៅដោយមហេសី ស្រីស្នំមីនុំមីនាងបរិវារ និងមន្ត្រីតូចធំ ដែលជិះលើដំរីដែរ ។ បើព្រះអង្គគង់លើបល្ល័ង្កវិញ ព្រះអង្គអង្គុយបញ្ឈរជង្គង់ខាងស្ដាំ ហើយនៅចំពោះមុខព្រះអង្គ គេមានដាក់ព្រះវរលញ្ឆការ (គឺជាត្រា ឬសញ្ញាសម្រាប់សម្គាល់ព្រះមហាក្សត្រ) ជើងពានផ្ដិលមាស និងដុតគ្រឿងក្រអូប ។
ប្រជាជនខ្មែរគោរពបូជាជឿទៅព្រះអាទិទេពជាច្រើន តំណាងទៅដោយរូបចម្លាក់ដែលមានព្រះភ័ក្ត្រមួយ ពីរ បួន ហើយដែលមានដៃបួន ឬប្រាំបី ។
កាលណាមានសមាជិកក្រុមគ្រួសារស្លាប់ ប្រជាជននគរភ្នំ តែងតែនាំគ្នាកោរសក់កោរពុកមាត់ពុកចង្កា ជាសញ្ញានៃការកាន់ទុក្ខ ។ ចំពោះការបូជាសពវិញ ឯកសារចិនបានសរសេរថា គេយកសាកសពនោះ ទៅដុត ទៅកប់ ទៅទម្លាក់ក្នុងទឹក ឬយកទៅដាក់ចោលតាមព្រៃទុកឲ្យសត្វស៊ី ។ គឺក្នុងន័យថ្វាយបូជាចំពោះធាតុទាំងបួន មាន ទឹក ដី ភ្លើង ខ្យល់ ដែលគេចាត់ទុកជាព្រះអាទិទេព ជាអ្នកដ៏មានគុណចំពោះជិវិតរស់នៅរបស់គេ ។
ឯកសារចិនដដែលបានបញ្ជាក់ថា ទឹកដីនគរហ្វូណនធំទូលំទូលាយណាស់ លាតសន្ធឹងមានប្រទល់ដែនជាប់នឹងប្រទេសចាម នៅទិសខាងកើត ជាប់នឹងទឹកដីចិន យេណាន នៅទិសខាងជើង និងខាងលិចជាប់នឹងប្រទេសភូមា ។
ង. ឥណ្ឌាវូបនីយកម្មលើកទី២
ក្រោយរាជ្យព្រះបាទហ្វាន់ស៊ីយុន គេអាចដឹងថា នៅនគរហ្វូណន ឬនគរភ្នំ មានការរំជើបរំជួលចលាចលពាសពេញទូទៅទាំងប្រទេស ។ តែគេគ្មានឯកសារអ្វីជាច្បាស់លាស់សម្រាប់បញ្ជាក់ឡើយ ។
ក្រោយរាជ្យព្រះបាទហ្វាន់ស៊ីយុន គេអាចដឹងថា នៅនគរហ្វូណន ឬនគរភ្នំ មានការរំជើបរំជួលចលាចលពាសពេញទូទៅទាំងប្រទេស ។ តែគេគ្មានឯកសារអ្វីជាច្បាស់លាស់សម្រាប់បញ្ជាក់ឡើយ ។
គេគ្រាន់តែដឹងថា ក្នុងគ.ស៣៥៧ នគរហ្វូណន ឬនគរភ្នំ បានស្ថិតនៅក្រោមរជ្ជកាលរបស់ស្ដេចមួយអង្គដែលមកពីប្រទេសឥណ្ឌា ។ សិលាចារឹកសម័យអង្គរជាច្រើនបានលើកព្រឹត្តិការណ៍នេះមកអធិប្បាយ ។វត្ថុបូរាណជាច្រើនមានដូចជាព្រះបដិមា ប្រាក់កាស់ និងរបស់ប្រើប្រាស់ខ្លះ ដែលគេរកឃើញនៅ អូរកែវ (Oc Eo) កម្ពុជាក្រោម អាចបញ្ជាក់បានអំពីសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងវត្តមានរបស់ជនជាតិឥណ្ឌាដែលធ្វើដំណើរចេញចូលមកដល់នគរហ្វូណន ។ អូរកែវ ជាមាត់ច្រកសមុទ្រ ជាកំពង់ផែចំណតទូកសំពៅធំៗ មួយយ៉ាងសំខាន់របស់នគរភ្នំ ក្នុងការទាក់ទងរកស៊ីធ្វើជំនួញក្រៅប្រទេសជាមួយនឹងប្រទេសជិតឆ្ងាយ មានប្រទេសនៅតាមសមុទ្រ មេឌីទែរ៉ានេ (La Mer Méditerranée) នៅទ្វីបអ៊ឺរ៉ុប ជាដើម ដែលជាកត្តាមួយ ធ្វើឲ្យគេស្មានថា កាលជំនាន់នោះ ពួកជនជាតិឥណ្ឌា ប្រហែលជានាំគ្នាលើកទ័ព មកលុកលុយរាតត្បាតយកនគរខ្មែរ ។ មេទ័ពឥណ្ឌាដែលចូលមកលុកលុយវាយយកនគរហ្វូណន ហើយប្រកាសតាំងខ្លួនវាស្ដេចនោះ មានដើមកំណើតក្នុងត្រកូលព្រហ្មណ៍កៅឌិញ្ញ ដូចព្រះមហាក្សត្រខ្មែរទី១ដែរ ។
១. ព្រះបាទកៅឌិញ្ញវរ្ម័ន
កាលបើឡើងគ្រងរាជ្យសម្បត្តិ ព្រះអង្គបានបន្ថែមឈ្មោះ វរ្ម័ន មកលើព្រះនាមព្រះអង្គ ដែលក្លាយទៅជា កៅឌិញ្ញវរ្ម័ន (អ្នកប្រវត្តិវិទូខ្លះយល់ថា ព្រះមហាក្សត្រខ្មែរដែលមានព្រះនាម កៅឌិញ្ញវរ្ម័ន មានតែមួយទេក្នុងប្រវត្តិសាស្ត្រខ្មែរ) ។ ព្រះអង្គជាក្សត្រមួយអង្គប្រកបទៅដោយទសពិធរាជធម៌ ។ ព្រះអង្គបានតាំងខ្លួនជាអ្នកការពារព្រហ្មញ្ញសាសនា ។ ព្រហ្មញ្ញសាសនាដែលគោរពព្រះឥសូរ ហើយដែលគេចាត់ទុកជាសាសនារដ្ឋ ឬសាសនាផ្លូវការ បានជះឥទ្ធិពលទៅគ្រប់ទិសទី ។ តែ ព្រះពុទ្ធសាសនារបៀបមហាយានដែលធ្លាប់មានវត្តមានលើទឹកដីខ្មែរជាយូរយារណាស់មកហើយ គ៏មិនបានសាបសូន្យដែរ ។ ការរីកចម្រើនចេះតែមាន អ្នកកាន់គោរពព្រះពុទ្ធសាសនា ក៏ចេះតែកើនចំនួនច្រើនជាលំដាប់ ។

No comments:
Post a Comment