សម្មោទមានជាតក
ថ្ងៃទី២៤ ខែកុម្ភះ ២៥៥៤
(ចូលរួមគំនិត) នៅក្នុងអត្ថន័យនៃជាតក(រឿងនិទាន)នេះ មានន័យក្នុងការពិចារណា ដល់អ្នក(មេ)គ្រប់គ្រង និងស្ថានភាពគ្រួសារ សីលធម៌ ការព្យាយាម ការដោះស្រាយបញ្ហា។ តើក្នុងរឿងនេះដូចសុភាសិតខ្មែរថាៈ៖ “ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ” ដែររឺទេ?) កាលពីព្រេងនាយ ព្រះពោធិសត្វមួយអង្គបានចាប់កំណើតជាសត្វក្រួចនៅក្នុងព្រៃមួយ នាក្រុងពារាណសី ហើយមានសត្វក្រួចជាច្រើនពាន់ បាននៅក្រោមការដឹកនាំរបស់សត្វក្រួចជាព្រះពោធិសត្វ។ កាលនោះមានព្រានព្រៃម្នាក់តែងតែទៅរកទាក់សត្វក្រួចដោយបញ្ចេញសំឡេងអឺតបន្លំជាសត្វក្រួច ដែលវង្វេងដាច់ហ្វូងហើយយំហៅរកគ្នា។នៅពេលដែលសត្វក្រួចហើរមកចុះជុំហើយ ព្រានព្រៃក៏ប្រញាប់បោះលប់ ដើម្បីសង្រ្គុបចាប់សត្វក្រួចទាំងហ្វូងនោះដាក់ទ្រុង រួចយកទៅលក់ឯផ្សា ព្រោះនេះជារបរចិញ្ចឹមជីវិតតរបស់គាត់។ ថ្ងៃមួយព្រះពោធិសត្វដែលជាមេហ្វូង បានដឹងហេតុការណ៍នៃមហន្តរាយនេះ ក៏ពិចារណាថា៖ អំពើរបស់ព្រានព្រៃនេះ ថ្ងៃណាមួយប្រាកដជាធ្វើឲ្យហ្វូងសត្វក្រួចទាំងអស់វិនាសផុតពូជជាមិនខាត។បន្ទាប់មកមេក្រួចបានកោះហៅ ពួកក្រួចទាំងអស់ឲ្យ មកចូលរួមប្រជុំដើម្បីរកវិធានការដោះស្រាយពីបញ្ហាគ្រោះថ្នាក់នេះ។ ក្រោយពីការពិភ្សាគ្នាមកសត្វក្រួចដែលជាព្រះពោធិសត្វបានសម្រេចចិត្តថា៖ ចូរអ្នកទាំងឡាយធ្វើតាមបណ្តាំយើងដូចតទៅនេះ “ពីពេលនេះតទៅ បើមានព្រានព្រៃបោះលប់មកលើក្រុមយើងយ៉ាងកាលណា ចូរយើងម្នាក់ៗត្រូវតាំងស្មារតីឲ្យបានរឹងបឹងកុំតក់ស្លុតឲសោះ យើងត្រូវបញ្ចេញក្បាលតាមចន្លោះលប់រួចយើងទាំងអស់គ្នាខំប្រឹងទទះស្លាបហើរឲ្យខ្លាំង។ ធ្វើយ៉ាងនេះយើងអាចស្ទួយនាំលប់យកទៅលើអាកាស រួចយើងនឹងនាំលប់នោះទៅជម្រុះចោលក្នុងគម្ពោធព្រៃណាមួយដែលមានស្លឹកក្រាស់ ហើយពួកយើងក៏អាចគេចពីលប់នោះបាន។ បើយើងធ្វើដូច្នេះឲ្យបានស្រុះៗគ្នានោះ យើងប្រាកដជារំដោះខ្លួន រួចពីកម្លាំងដៃនៃព្រានដូចបំណងជាមិនខាន។ សត្វក្រួចទាំងអស់ ក៏សន្យាយល់ព្រមធ្វើតាមបញ្ជារបស់សត្វក្រួចមេហ្វូងដែលជាព្រះពោធិសត្វ ដោយប្រុងប្រយ័ត្នហើយតែងតែគេចរួចខ្លួនពីគ្រោះថ្នាក់ជាដរាបតរៀងទៅ។ នៅពេលដែលសត្វក្រួចទាំងអស់ស្ទុះហើរនាំលប់ទៅលើអាកាស នាយព្រានព្រៃខំរត់តាម យកលប់ពីក្នុងបន្លាក៏មិនបាន។ រៀងរាល់ថ្ងៃ ព្រានព្រៃតែងតែត្រឡប់មកផ្ទះវិញដោយដៃទទេ។ ចំណែកប្រពន្ធព្រានព្រៃ កាលឃើញប្តីត្រឡប់មកផ្ទះវិញដោយដៃទទេ គ្មានប្រាក់ដូចសព្វដង ក៏កើតក្តីមួរម៉ៅ ក្តៅក្រហាយ ហើយចោទប្តីថា៖នែ! លោកប្តី! រាល់ថ្ងៃត្រឡប់មកផ្ទះវិញដៃទទេដូច្នេះ តើអ្នកអាល័យទៅជាប់ដៃរវល់ជាមួយស្រីថ្មីទេដឹង? ព្រានព្រៃក៏បានឆ្លើយថា៖ “ឱ! អូនសម្លាញ់អ្ហើយ បងគ្មានទៅមានស្រីឯណាទេ សូមកែវមាសមេជឿបងចុះ។ ការពិតគឺហ្វូងសត្វក្រួច ទាំងអស់នោះវាឆ្លាតណាស់ឥឡូវនេះពួកវាស្រុះស្រួលរស់នោះជាមួយគ្នាដូចក្បាលមួយអញ្ចឹង”។
នៅពេលដែលបងបោះលប់គ្របហ៊ុំព័ទ្ធលើពួកវាភ្លាម ពួកវាស្ទុះហើរដំណាលគ្នា ហើយហើរនាំលប់ឡើងយកទៅជាមួយ រួចទម្លាក់ចោលលើគម្ពោធព្រៃ ដែលមានសុទ្ធតែបន្លា។ ប៉ុន្តែសូមពៅព្រលឹងកុំព្រួយ ថ្ងៃណាមួយដែលពួកវាបែកបាក់សាមគ្គីគ្នា ហើយថ្ងៃនោះសូម្បីតែកូនក្រួចមួយ ក៏មិនអាចរួចពីកណ្តាប់ដៃបងបានដែរ ហើយអូននឹងញញឹមវិញជាមិនខាន។ ពោលដូច្នេះហើយ នាយព្រានព្រៃក៏ច្រៀងតិចៗ ដោយរីករាយថាៈ ៖
នៅពេលដែលបងបោះលប់គ្របហ៊ុំព័ទ្ធលើពួកវាភ្លាម ពួកវាស្ទុះហើរដំណាលគ្នា ហើយហើរនាំលប់ឡើងយកទៅជាមួយ រួចទម្លាក់ចោលលើគម្ពោធព្រៃ ដែលមានសុទ្ធតែបន្លា។ ប៉ុន្តែសូមពៅព្រលឹងកុំព្រួយ ថ្ងៃណាមួយដែលពួកវាបែកបាក់សាមគ្គីគ្នា ហើយថ្ងៃនោះសូម្បីតែកូនក្រួចមួយ ក៏មិនអាចរួចពីកណ្តាប់ដៃបងបានដែរ ហើយអូននឹងញញឹមវិញជាមិនខាន។
ឲ្យតែពួកឯង នៅខំប្រឹងប្រែង
ស្រុះស្រួលនឹងគ្នា ឯងអាចគេចផុត
ពីក្តីមរណា បើឯងឈ្លោះគ្នា
ជាថ្ងៃអង្សា ថ្ងៃនោះហើយណា
ឯងជាប់លប់អញ គ្មានរួចមួយឡើយ។
ស្រុះស្រួលនឹងគ្នា ឯងអាចគេចផុត
ពីក្តីមរណា បើឯងឈ្លោះគ្នា
ជាថ្ងៃអង្សា ថ្ងៃនោះហើយណា
ឯងជាប់លប់អញ គ្មានរួចមួយឡើយ។
នៅពេលក្រោយមក មានសត្វក្រួចមួយកំពុងចឹកសំបុកកណ្តៀររកចំណី ស្រាប់តែរបូតជើងធ្លាក់មកក្រោមប៉ះក្បាលសត្វក្រួចមួយទៀត។ ពេលនោះ មានសំឡេងក្រួចនៅ
ពីខាងក្រោម បានបន្លឺឡើងថា៖
ពីខាងក្រោម បានបន្លឺឡើងថា៖
-អាណាជាន់ក្បាលអញហ្អា!
-សូមទោសលោក! ខ្ញុំគ្មានបំណងទេ គឺខ្ញុំរបូតជើងធ្លាក់ពីសំបុកកណ្តៀរ ដោយអចេតនាទេ សូមលោកមេត្តាកុំខឹងអី!
-មិនបានទេ! ឯងនេះព្រហើនណាស់ រញីរញ័របែបហ្នឹងឬ ដែលជាអ្នកមានកម្លាំងរើខ្លួនអោយរួចផុតពីលប់របស់ព្រានព្រៃនោះ? (ក្រួចទាំងពីរ ឆ្លើយតបទាំងកម្រោល)

ជម្លោះរវាងសត្វក្រួចទាំងពីរ ចេះតែរាលដាលបន្តទៅទៀត បណ្តាលអោយបរិយាកាស
កាន់តែអាប់អួ ដោយមានក្រុមកាន់ជើងគ្នា ទាំងសងខាងកាន់តែ
ច្រើនឡើងៗ។ ដោយពុំអាចសម្រុះសម្រួលបាន ក្រួចដែល
ជាពោធិសត្វ យល់ឃើញស្ថានភាពមិនស្រួលក៏នាំគ្នា មួយក្រុមហើរចេញពី
ទីនោះទៅ។ ស្ថិតនៅក្នុងភាពច្របូក
ច្របល់នោះ ស្រាប់តែលប់របស់នាយព្រានព្រៃធ្លាក់ព្រឹបលើសត្វក្រួច
ទាំំងពីរក្រុម ដែលកំពុងតែឈ្លោះគ្នានោះ។ ដោយការភិតភ័យ
តក់ស្លុត ស្រឡាំងកាំងក្នុងភាពអាសន្ននោះ សត្វក្រួចទាំងពីរក្រុមភ្លេចអស់បណ្តាំព្រះ
ពោធិសត្វ ហើយក៏ស្រែកប្រចាំគ្នាថា៖

“ បើឯងពូកែណាស់ ឥឡូវម្តេចក៏មិនហើរនាំលប់នេះមុនអញទៅ?
ចុះឯងម៉េចក៏មិនស្ទុះមុនអញទៅ?
ចុះឯងម៉េចក៏មិនស្ទុះមុនអញទៅ?
នៅពេលដែលសត្វក្រួចទាំងពីរក្រុម កំពុងតែឈ្លោះប្រកែកគ្នាដូច្នេះ ព្រានព្រៃក៏ក្រសោបលើកលប់ចាប់ក្រួចទាំងអស់នោះ បញ្ចូលក្នុងទ្រុងរួចត្រឡប់ទៅផ្ទះវិញ ដោយក្តីរីករាយ។
ថ្ងៃនេះ ភរិយារបស់ព្រានព្រៃបានញញឹមដូចបំណងរបស់គេមែន។
ថ្ងៃនេះ ភរិយារបស់ព្រានព្រៃបានញញឹមដូចបំណងរបស់គេមែន។
លុះព្រះអង្គបានសំដែងរឿងអតីតកាលរួច សម្តេចព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់បញ្ជាក់ថា៖
“ម្នាល់ភិក្ខុទាំងឡាយ ការឈ្លោះគ្នារវាងបងប្អូនឯង រមែងតែងតែនាំមកនូវសេចក្តីវិនាស។ សូម្បីតែសត្វក្រួចក៏ដោយ ក៏គេអាចយកជ័យជម្នះលើសត្រូវបាន អោយតែគែចេះសាមគ្គី(ត្រូវរ៉ូវគ្នា)។ ផ្ទុយទៅវិញ គេអាចធ្លាក់ក្នុងក្តីមហន្តរាយ បើកាលណាគេនៅតែឈ្លោះគ្នាហើយ ប្រកាន់អាកប្បកិរិយារឹងរួស យកឈ្នះយកចាញ់រវាងគ្នាងជាធំ”។

ទ្រង់ប្រជុំជាតក សត្វក្រួចដែលពោរពេញទៅដោយកំហឹងក្តៅក្រហាយនោះ គឺជាតួអង្គនៃទេវ ទត្ត។ រី៝ឯព្រះពោធិសត្វជាមេហ្វូងដឹកនាំនៃហ្វូងក្រួច ដែលមានប្រាជ្ញានោះ គឺតួអង្គតថាគតនេះឯង។
សូមអរគុណ
នៅក្នុងធម៌នមស្សការព្រះរតនត្រ័យ ត្រង់ពុទ្ធរតនប្បណាម គឺការថ្វាយបង្គំចំពោះព្រះសម្ពុទ្ធ ដែលផ្តើមដោយពាក្យថា ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ជាដើម ពុទ្ធបរិស័ទទាំង ឡាយច្បាស់ជាធ្លាប់ជួបបាលីមួយឃ្លាថា វិជ្ជាចរណសម្បន្នោ (វជ្ជា-ចៈ-រៈណៈ សាំ-ប៉ាន់- ណោ) ជាមិនខាន។ ពាក្យថា វិជ្ជាចរណៈសម្បន្នោ ប្រែថា ព្រះសម្មាសម្ពុទ្ធជាបរមគ្រួនៃ យើង ព្រះអង្គទ្រង់បរិបូណ៍ដោយ វិជ្ជា៣ វិជ្ជា៨ និងចរណៈ១៥ ។ នៅក្នុងអត្ថបទនេះ នឹងសូម លើកយកតែវិជ្ជា៣ មកបង្ហាញជាមុនសិន ចំណែក វិជ្ជា៨ និង ចរណៈ ១៥ នឹងលើកយកមកអធិប្បាយក្នុងពេលក្រោយទៀត។
ការចេះដឹង យល់ធ្លុះធ្លាយ ឃើញច្បាស់ដោយបញ្ញា ហៅថា “វិជ្ជា” ។ ពាក្យថាវិជ្ជា គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ដែលព្រះមានព្រះភាគ បានត្រាស់ ដឹងក្នុងយាមទាំងបីនៃរាត្រី១៥កើតខែពិសាខ គឺ បឋមយាមព្រះអង្គបានវិជ្ជាទី១មជ្ឈិមយាម បានវិជ្ជាទី២ បជ្ឈិមយាម បានវិជ្ជាទី៣ ។ វិជ្ជាបីយ៉ាងនេះហៅថា ញាណ ដូច្នេះក៏បាន គឺជា ពាក្យផ្លាស់ប្តូរគ្នា។ ព្រះមានព្រះភាគ បាននូវវិជ្ជាទាំងបីប្រការនេះជាដើម ទើបឈ្មោះថា ព្រះអង្គបានត្រាស់។
១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញនូវខន្ធបញ្ចកៈ(ខន្ធ៥) ក្នុងជាតិមុន។ការដឹងនូវជាតិ គឺការរលឹកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់កើត ធ្លាប់នៅក្នុងភពមុន
បាន រលឹកឃើញជាតិថយក្រោយក្នុងកាលដែលកន្លងទៅហើយ តាំងអំពីមួយជាតិ ពីរ ជាតិ បី
ជាតិ រហូតដល់អនេកជាតិថា “ក្នុងកាលនោះអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មាន សុខទុក្ខយ៉ាងនេះ មានអាយុប៉ុណ្ណេះៗជាដើម។ លុះច្យុតអំពីជាតិនោះហើយ ក៏ទៅកើតក្នុង ទីនោះៗ លុះមកអំពីទីនោះក៏មកកើតក្នុងទីនេះ”។ ការយល់ធ្លុះធ្លាយឃើញព្រឹត្តិការណ៍ របស់ជាតិក្នុងកាលមុន
ដូច្នេះ ទើបឈ្មោះថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់តាមយថាកម្មរបស់សត្វ។
២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញនូវចុតិនិងបដិសន្ធិនៃពួកសត្វ។ការដឹង
ច្បាស់នូវចុតិនិងបដិសន្ធិ គឺការឃ្លាតចាកជីវិតនិងការចាប់កំណើតបាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់កំណើតក៏មាន ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាចផលវិបាកនៃការប្រព្រឹត្តរបស់ពួកសត្វ”។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិនៃ ពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។
៣- អាសវក្ខយញ្ញាណ ញាណក្នុងការធ្វើឲ្យអស់នូវអាសវៈ ។ការដឹងច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការដឹងច្បាស់តាមពិតថា “នេះជាទុក្ខ នេះ
ជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះជាមគ្គ (ផ្លូវប្រតិបត្តិដើម្បី
រំលត់ទុក្ខ) នេះជាអាសវៈ នេះជាហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចាក អាសវៈ
ទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់អាត្មា
អញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណីកិច្ចរបស់អញ បានសម្រេច
ហើយ កិច្ចដែលត្រូវចម្រើនតទៅទៀតពុំមានឡើយ”។
ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ឃើញច្បាស់នូវបដិបទាជាទីញ៉ាំងអាសវៈឲ្យអស់ ទៅ ហើយទ្រង់សំដែងធម៌ប្រៀនប្រដៅពុទ្ធបរិស័ទឲ្យប្រតិបត្តិដើម្បី ធ្វើអាសវៈឲ្យអស់ទៅ ដូច្នេះទើបឈ្មោះថា “អាសវក្ខយញ្ញាណ”។វិជ្ជាទាំងបីប្រការនេះឈ្មោះថា អង្គនៃសម្មាសម្ពោធិញ្ញាណ។
ពន្យល់ពាក្យ
អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ដែលត្រាំនៅក្នុងសន្តាន។ អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់សេចក្តីប្រាថ្នាទាំងឡាយ។ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់មិនចេះឈប់ឈរ។ ៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការយល់ខុស ប្រាសចាកនូវសច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការមិនដឹងច្បាស់នូវកងទុក្ខ
ទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។
ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។
ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល។
អរិយសច្ចធម៌ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុដែលនាំឲ្យកើតទុក្ខ។ ៣- និរោធៈ សេចក្តីរលត់
ទុក្ខ ឬធម៌សម្រាប់រំលត់ទុក្ខ។ ៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។ អរិយសច្ចទាំងបួននេះ ហៅម៉្យាងទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។
បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។
នៅក្នុងធម៌នមស្សការព្រះរតនត្រ័យ ត្រង់ពុទ្ធរតនប្បណាម គឺការថ្វាយបង្គំចំពោះព្រះសម្ពុទ្ធ ដែលផ្តើមដោយពាក្យថា ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ជាដើម ពុទ្ធបរិស័ទទាំង ឡាយច្បាស់ជាធ្លាប់ជួបបាលីមួយឃ្លាថា វិជ្ជាចរណសម្បន្នោ (វជ្ជា-ចៈ-រៈណៈ សាំ-ប៉ាន់- ណោ) ជាមិនខាន។ ពាក្យថា វិជ្ជាចរណៈសម្បន្នោ ប្រែថា ព្រះសម្មាសម្ពុទ្ធជាបរមគ្រួនៃ យើង ព្រះអង្គទ្រង់បរិបូណ៍ដោយ វិជ្ជា៣ វិជ្ជា៨ និងចរណៈ១៥ ។ នៅក្នុងអត្ថបទនេះ នឹងសូម លើកយកតែវិជ្ជា៣ មកបង្ហាញជាមុនសិន ចំណែក វិជ្ជា៨ និង ចរណៈ ១៥ នឹងលើកយកមកអធិប្បាយក្នុងពេលក្រោយទៀត។
ការចេះដឹង យល់ធ្លុះធ្លាយ ឃើញច្បាស់ដោយបញ្ញា ហៅថា “វិជ្ជា” ។ ពាក្យថាវិជ្ជា គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ដែលព្រះមានព្រះភាគ បានត្រាស់ ដឹងក្នុងយាមទាំងបីនៃរាត្រី១៥កើតខែពិសាខ គឺ បឋមយាមព្រះអង្គបានវិជ្ជាទី១មជ្ឈិមយាម បានវិជ្ជាទី២ បជ្ឈិមយាម បានវិជ្ជាទី៣ ។ វិជ្ជាបីយ៉ាងនេះហៅថា ញាណ ដូច្នេះក៏បាន គឺជា ពាក្យផ្លាស់ប្តូរគ្នា។ ព្រះមានព្រះភាគ បាននូវវិជ្ជាទាំងបីប្រការនេះជាដើម ទើបឈ្មោះថា ព្រះអង្គបានត្រាស់។
១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញនូវខន្ធបញ្ចកៈ(ខន្ធ៥) ក្នុងជាតិមុន។ការដឹងនូវជាតិ គឺការរលឹកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់កើត ធ្លាប់នៅក្នុងភព
មុន បាន រលឹកឃើញជាតិថយក្រោយក្នុងកាលដែលកន្លងទៅហើយ តាំងអំពីមួយជាតិ ពីរ ជាតិ បីជាតិ រហូតដល់អនេកជាតិថា “ក្នុងកាលនោះអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មាន សុខទុក្ខយ៉ាងនេះ មានអាយុប៉ុណ្ណេះៗជាដើម។ លុះច្យុតអំពីជាតិនោះហើយ ក៏ទៅកើតក្នុង ទីនោះៗ លុះមកអំពីទីនោះក៏មកកើតក្នុងទីនេះ”។ ការយល់ធ្លុះធ្លាយឃើញព្រឹត្តិការណ៍ របស់ជាតិក្នុងកាលមុន
ដូច្នេះ ទើបឈ្មោះថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់តាមយថាកម្មរបស់សត្វ។
២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញនូវចុតិនិងបដិសន្ធិនៃពួកសត្វ។ការដឹង ច្បាស់
នូវចុតិនិងបដិសន្ធិ គឺការឃ្លាតចាកជីវិតនិងការចាប់កំណើតបាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់កំណើតក៏មាន ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាចផលវិបាកនៃការប្រព្រឹត្តរបស់ពួកសត្វ”។ ការដឹងច្បាស់នូវចុតិនិង
បដិសន្ធិនៃ ពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។
បដិសន្ធិនៃ ពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។
៣- អាសវក្ខយញ្ញាណ ញាណក្នុងការធ្វើឲ្យអស់នូវអាសវៈ ។ការដឹងច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការដឹងច្បាស់តាមពិតថា “នេះជា
ទុក្ខ នេះជា
ទុក្ខ នេះជា
សមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះជាមគ្គ (ផ្លូវប្រតិបត្តិ
ដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជាហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់
ដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជាហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់
អាសវៈ” កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺ
កាមាសាវៈ
កាមាសាវៈ
ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណីកិច្ចរបស់អញ បានសម្រេចហើយ កិច្ចដែលត្រូវចម្រើនតទៅទៀតពុំមានឡើយ”។
ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ឃើញច្បាស់នូវបដិបទាជាទីញ៉ាំងអាសវៈឲ្យអស់
ទៅ ហើយទ្រង់សំដែងធម៌ប្រៀនប្រដៅពុទ្ធបរិស័ទឲ្យប្រតិបត្តិដើម្បី ធ្វើអាសវៈ
ឲ្យអស់ទៅ ដូច្នេះទើបឈ្មោះថា “អាសវក្ខយញ្ញាណ”។វិជ្ជាទាំងបីប្រការនេះឈ្មោះ
ថា អង្គនៃសម្មាសម្ពោធិញ្ញាណ។
ទៅ ហើយទ្រង់សំដែងធម៌ប្រៀនប្រដៅពុទ្ធបរិស័ទឲ្យប្រតិបត្តិដើម្បី ធ្វើអាសវៈ
ឲ្យអស់ទៅ ដូច្នេះទើបឈ្មោះថា “អាសវក្ខយញ្ញាណ”។វិជ្ជាទាំងបីប្រការនេះឈ្មោះ
ថា អង្គនៃសម្មាសម្ពោធិញ្ញាណ។
ពន្យល់ពាក្យ
អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ដែលត្រាំនៅក្នុងសន្តាន។ អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈ
គឺកាម បានដល់សេចក្តីប្រាថ្នាទាំងឡាយ។ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់មិនចេះឈប់ឈរ។ ៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការយល់
ខុស ប្រាសចាកនូវសច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការមិនដឹងច្បាស់
នូវកងទុក្ខ

No comments:
Post a Comment