<<    ទំព័រដើម     ទំនាក់ទំនងយើង      ប្រវត្តិសាស្រ្ត      កសិកម្ម     នាទីកំសាន្ត     វត្តទេពសន្យា     ព្រះពុទ្ធសាសនា    ​​​ វេយ្យាករណ៍ខ្មែរ   >>

វិស័យអប់រំ និងសិក្សាធិការ

ស្ថិតិ វត្តអារាម ព្រះសង្ឃ
និងវិស័យពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា
២០០៩-២០១០
        ក្នុងឆ្នាំ ២០០៩-២០១០នេះព្រះរាជាណាកម្ពុជាមានវត្តចំនួន ៤.៣៩២វត្ត និងមានព្រះសង្ឃ ចំនួន ៥៤.៧៦៤អង្គ។ ក្នុងនោះគណៈធម្មយុត្តិកនិកាយមាន ១៥១វត្ត និងព្រះសង្ឃមានចំនួន ១៣០៨អង្គ។
វិស័យអប់រំ និងសិក្សាធិការ
      ឯពុទ្ធិកសិក្សាវិញមាន ៥កំរិត គឺសាលាធម្មវិន័យ មានបីថ្នាក់ គឺ ត្រី ទោ ឯក មាន៧៨៣ សាលា សរុបសមណសិស្សចំនួន ១១.២៥១ អង្គ សាលាពុទ្ធិកបឋមសិក្សាមាន ៤៧០ សាលា មាន សមណសិស្សចំនួន ១០.០៤៣ អង្គ សាលាពុទ្ធិកអនុវិទ្យាល័យមាន ២៩ សាលា មានសមណ សិស្សចំនួន ៤.៣៨១អង្គ សាលាពុទ្ធិកវិទ្យាល័យមាន ១៤ មានសមណសិស្ស ២.៣៨៦ អង្គ និងមាន ពុទ្ធិកសាលកវិទ្យាល័យចំនួន ២ គឺៈ 
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន ៤ពុទ្ធិមហាវិទ្យាល័យ គឺៈ
        ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា
        ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្រ្តអប់រំ ​និងព័ត៌មានវិទ្យា
        ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្រ្ត
        ពុទ្ធិកមហាវិទ្យាល័យបាលី សំស្រ្កឹត និងភាសាបរទេស
និងមជ្ឈមណ្ឌលគរុកោសល សរុប សមណ និស្សិត ដែលកំពុង សិក្សា នៅ ពុទ្ធិក សាក ល វិទ្យាល័យ សាក លវិទ្យាល័យព្រះសីហនុរាជ ក្នុង ឆ្នាំ ២០០៩ - ២០១០សរុបចំនួន ៨៨៨អង្គ និង បាន ប្រលង បញ្ចប់ថ្នាក់ បរិញ្ញាប័ត្ររួចហើមានសមណ និស្សិតចំនួន ២៣៨អង្គ ។ 
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មាន៤ពុទ្ធិកមហាវិទ្យាល័យ គឺៈ
        ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និង នីតិសាស្រ្ត
        ពុទ្ធិកមហាវិទ្យាល័យបាលី សំស្រ្កឹត និងភាសាបរទេស
        ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងអក្សរសាស្រ្ត
        ពុទ្ធិកមហាវិទ្យាល័យ ព័ត៌មានវិទ្យា​ សរុបសមណនិស្សិតចំនួន ៦០២អង្គ ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសាខានោខេត្តបាត់ដំបង មានសមណនិស្សិតចំនួន ២៣៨ អង្គ/រូប នៅខេត្តកំពង់ឆ្នាំង មានសមណនិស្សិតចំនួន ៧៧អង្គ/រូប នៅខេត្តកំពង់ចាម មាន សមណនិស្សតិចំនួន ១៧៩អង្គ/រូប។
        គ្រូក្របខណ្ឌទូទាំងប្រទេសមានចំនួន​១៧៦រូប ក្នុងនោះមាន គ្រូកម្រិតឧត្តមចំនួន ៣០រូប គ្រូ គ្រូកម្រិតមធ្យមចំនួន៤៥រូប គ្រូកម្រិតបឋមចំនួន ១០១រូប គ្រូជាប់កិច្ចសន្យាចំនួន ៣៤២រូប។
(ព្រឹត្តិប័ត្រព័ត៌មាន ក្រសួងធម្មការ និងសាសនា​ឆ្នាំ ២០១១)

2 comments:

  1. សាលាពុទ្ធិកមធ្យមសិក្សានេះត្រូវបានបង្កើតឡើងដោយ
    សមណះសិស្សមួយជំនាន់គឺជំនាន់ទីមួយនៅឆ្នាំ 2005
    ដែលផ្តើមចេញពីគំនិត្យរបស់សមណះសិស្ស ធុយប៊ុន ធេង
    ហើយក៏កើតជាសាលានេះឡើង។
    ហើយគិតមកដល់ឥឡូវមានសមណះបានសិក្សានៅមហាវិទ្យាល័យ
    មួយចំនួនហើយ។
    ពីខ្ញុំករណាខ្ញុំជាអតីតសមណះសិស្ស ជំនាន់ទី1
    ហើយឥឡូវជានិសិ្សតអាហារូបករណ៍បរទេស។

    ReplyDelete
  2. ខ្ញុំនិងជួយជ្រុមជ្រែញសាលានេះ ហើយនៅពោធិ៍សាត់មាន
    ពុទ្ធិកមធ្យមសិក្សាពីរ កំរិត មួយនៅវត្ត កំពុងក្រសាំង និងមួយទៀតនៅ
    វត្ត ពាលញែក

    ហើយខ្ញុំនិងសរសេរសៀវភៅរបស់ខ្ញុំជាចំណងដែជូនសាលាទាំងនេះ។
    ដែលជាកន្លែងផ្តល់ចំណេះដឹងដ៏មហិហាដល់រូបខ្ញុំកាលនៅជាសមណះ
    សិស្ស។

    ReplyDelete