ថ្ងៃខែបញ្ចូល March 27th 201 បញ្ចូលដោយ នៅក្នុងផ្នែករឿងព្រេងនិទានខ្មែរ
ភ្នំឧដុង្គ
ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះជ័យជេដ្ឋាទី២ ដូចមានចែងក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ ៖
ក្នុង ព.ស ២១៦៤ គ.ស ១៦៦០ ព្រះបាទសម្តេចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង ស្តេចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខាធិការបោះពុម្ភ ផ្សាយក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ក្រចកថា (ស្រុកព្រៃល្វាឯម)។ ទ្រង់នាំព្រះអគ្គមហេសីព្រះស្ន្មំក្រំការ សេនាធិបតី និងនាម៉ឺនសព្វមុខមន្ត្រី ខ្ញុំរាជការទាំងពួងចុះព្រះរាជទីនាំងនាវា ស្តេចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃ រួចស្តេចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះតម្រាស់និងមន្ត្រីខ្ញុំរាជការទាំងពួង មានហោរ៉ាធិបតី ជាដើមថា “យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចម្តេច?”។ ឧកញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្ត្រ ហើយក្រាបទូលថា “ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាមក្បួនទាយថា នឹងមានឫទ្ធិតបៈតេជៈ ឈ្នះអស់សត្រូវទាំង៨ទិស “។
ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឱ្យកញ៉ាក្រឡាហោមកែវ ឱ្យជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះកែវនោះ ទ្រង់ហត់ ហើយស្តេចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។
លំដាប់ពីនោះឧកញ៉ាក្រឡាហោមកែវ ក៏បង្គាប់ទៅចៅហ្វាយស្រុកឱ្យកេណ្ឌបណ្តារាស្ត្រ កាប់ដើមឈើ មកធ្វើជាព្រះរាជវាំងតាមព្រះរាជបញ្ជា។ លុះប្រមូលគ្រឿងសំភារៈបានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោមកែវបង្គាប់មេការ ឱ្យចាប់ផ្តើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញ សង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ និងចុងព្រះរាជរោងប្រមាណ១០ខែទើបរួចស្រេច ហើយយកសេចក្តីក្រាបបង្គំទូល សូមទ្រង់ជ្រាបសព្វគ្រប់ការ ។
ភ្នំឧត្តុង្គ ខេត្តកំពង់ស្ពឺ
លុះទ្រង់ជ្រាបហើយ ព្រះបាទសម្តេចជ័យជេដ្ឋាជាម្ចាស់ជីវិតលើត្បូង ស្តេចចាកចេញពីព្រះបរមរាជវាំងល្វាឯម ទ្រង់ឡើងគង់ព្រះទីនាំងនាវា ធ្វើព្រះរាជដំណើរតាមទន្លេសាបមួយអន្លើ ដោយព្រះរាជអគ្គមហេសី ព្រះស្នំក្រំការ ព្រះរាជាស្សានុវង្ស សេនាធិបតី នាម៉ឺនសព្វមុខមន្ត្រីខ្ញុំរាជការ គ្រប់ក្រុមរាជាបរិពារ ដល់កំពង់តាដុងយាយជ័យប្រថាប់នៅទីនោះ៣រាត្រី ទ្រង់ព្រះរាជបញ្ញត្តិឱ្យហៅទីនោះថា កំពង់ហ្លួង ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួង ឱ្យរៀបចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះរាជាគណចំរើនព្រះបរិត្ត៣ថ្ងៃ ចូលព្រះរាជពិធី នៅថ្ងៃ៥កើតខែផល្គុន ឆ្នាំវក ទោស័ក ព.ស ២១៦៤ គ.ស ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រំការ សេនាធិបតី មន្ត្រីខ្ញុំរាជការ ជាបរិពារហែស្តេចឡើងកំពង់ហ្លួង ចូលទៅគង់ព្រះរាជវាំងថ្មី រួចទ្រង់ឱ្យរៀបធ្វើព្រះរាជពិធីសម្ពោធ ព្រះនគរ៣ថ្ងៃ ដោយមានល្បែងមហោស្រព គ្រប់បែបជាឧឡារឹក អធិកអធមក្រៃពេក ទើបទ្រង់តាំងព្រះនាមនគរ (ទីក្រុង) ថ្មីនោះថា “ព្រះបរមរាជវាំងមហានគរ ឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជនិវេសដ្ឋាន” ដែលហៅខ្លីថា “ក្រុងឧត្តុង្គមានជ័យ” ។
.
ស្ថាប័នអធិការកិច្ចបឋមសិក្សាបញ្ជូនមន្ត្រីឈ្មោះវិនសុន ភីថឺ ឱ្យ ចុះត្រួតពិនិត្យការបង្រៀន និងការរៀនសូត្ររបស់សិស្សនៅតាម សាលាបឋមសិក្សា ។ ពេលមកដល់សាលាបឋមសិក្សានៅចុងកាត់មាត់ញក លោក វិនសុន ភីថឺ ជ្រើសរើសយកថ្នាក់ដំបូងមួយសម្រាប់ធ្វើការសាកល្បង សមត្ថភាពសិស្ស ។ គាត់សួរខ្លាំងៗ ៖ -ចំណោមក្មួយៗរាល់គ្នា មានក្មួយណាអាចឱ្យឧទាហរណ៍អ្វីដែលល្មម ចាត់ទុកជាសោកនាដកម្មបានទេ? ក្មួយណាក្លាហានក្រោកឆ្លើយមុនគេ ឱ្យលោកគ្រូស្គាល់មុខផង ។ កុមារម្នាក់ក្រោកភ្លែតសួរ ៖ -ឧទាហរណ៍របស់ខ្ញុំ គឺមិត្តខ្ញុំម្នាក់ពេលកំពុងលេងជាមួយខ្ញុំលើ ចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តមួយគ្រឿងភ្លាវចង្កូតឡើងមក កិនវាស្លាប់ តើនេះហៅថា សោកនាដកម្មបានទេ? -មិនបានទេ នេះគេហៅឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ។ កុមារទីពីរក្រោកឡើងទៀត ៖ -ចុះប្រសិនបើរថយន្តបឺសមួយគ្រឿងដឹកសិស្សតូចៗ៥០នាក់ ទៅកម្សាន្ត ទេសភាពតាមជនបទ ស្រាប់តែរអិលធ្លាក់ជ្រោះជ្រៅ សិស្សតូចៗស្លាប់ អស់គ្មានសល់ម្នាក់។ តើនេះហៅថា សោកនាដកម្មទេ? -មិនដូចគ្នាទេ នេះគេហៅការបាត់បង់ជីវិតដ៏ធំ ។ ក្នុងថ្នាក់ស្ងាត់ច្រៀប បន្ទាប់ពីឧទាហរណ៍ដែលលើកឡើងត្រូវបាន បដិសេធជាបន្តបន្ទាប់។ ឃើញដូច្នេះលោកមន្ត្រីអធិការកិច្ចបឋមសិក្សា សួរបន្ត ៖ -ម៉េចដែរ មានក្មួយណាអាចនិយាយបានពីឧទាហរណ៍សោកនាដកម្មទេ? ចុងក្រោយមានដៃស្គមតូចមួយលើកឡើងរបៀបស្ទាក់ស្ទើរញញើតញញើមគឺ ជាកុមារតូចម្នាក់អង្គុយចុងថ្នាក់ក្រោកឡើងនិយាយ ៖ -ឧទាហរណ៍របស់ខ្ញុំ គឺថ្ងៃមួយយន្តហោះផ្លូវឆ្ងាយមួយគ្រឿងដែលមាន លោកអធិការវិនសុន ភីថឺ ជិះក្នុងនោះផង ត្រូវពួកភេរវករដាក់ គ្រាប់បែក បណ្តាលឱ្យផ្ទុះឆេះកណ្តាលអាកាស តើនេះហៅថា សោកនាដ កម្មបានទេ? -អស្ចារ្យ! នេះទើបពិតជាសោកនាដកម្មពិតប្រាកដ។ ប៉ុន្តែក្មួយឯង ត្រូវបកស្រាយឱ្យគ្រូស្តាប់ តើហេតុម៉េចនឹកឃើញពីដំបូងថា នេះជា សោកនាដកម្ម? -បាទ! ព្រោះខ្ញុំគិតថា បើលោកគ្រូស្លាប់ ប្រពន្ធដ៏ស្អាតរបស់លោកគ្រូនឹងយំសោកបោកខ្លួននៅចំពោះមុខសពលោកគ្រូ នេះគឺជាសោកនាដកម្មមួយ, តែបន្ទាប់ពីបុណ្យសពលោកគ្រូចប់ ប្រពន្ធដ៏ស្អាតរបស់លោកគ្រូនឹងជប់លៀងសប្បាយជាមួយប្រុសថ្មីរបស់គាត់ ដល់ពេលនោះលោកគ្រូនឹងយំសោកបោកខ្លួនវិញម្តង នេះហៅថាសោកនាដកម្មលើសោកនាដកម្ម....។ ...
អានរឿងពេញ ថ្ងៃខែបញ្ចូល February 23rd 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
កំប្លែងខ្លីៗ .
អត់និយាយខុសទេ តាមផ្លូវស្ងាត់ ចោរម្នាក់ចេញស្ទាក់ផ្លូវអ្នកដំណើរជាស្ត្រី ចំណាស់ ៖ -ឈប់សិន! យើងមានរឿងត្រូវនិយាយគ្នាឱ្យជ្រះស្រឡះ ។ ក្នុងកាបូប មីងឯងមានលុយតែមួយម៉ឺនរៀលប៉ុណ្ណោះ ហេតុម៉េចព្រឹកមិញពេលខ្ញុំ ឆក់តាមផ្លូវស្រែកថា បាត់ប្រាក់ជិតមួយលានរៀល? -មីងនិយាយអត់ខុសទេ ។ ប្រាក់មួយម៉ឺនរៀលនោះ មីងប្រុងយកទៅទិញ កន្ទុយលេខ។ គិតទៅមើល, មួយម៉ឺនរៀលបើត្រូវវិញ តើបានប៉ុន្មាន? ===================== គំរាម ប្រពន្ធប្រាប់ប្តី ៖ -យើងត្រូវលើកមីកាទូចរៀបការឱ្យវាទៅ ប្រយ័ត្នស្លាប់បាត់រូបរាង ។ -យ៉ាងម៉េចអីចេះយាយប៉ិនេះ, វាជូនផ្លែឈើយើងមួយកន្ត្រក ហើយនិយាយ ស្តីសមរម្យធម្មតា មិនមែនគំរាមកំហែងអីណា, ហេតុម៉េចភ័យយ៉ាងនេះ? -តាមានមើលក្នុងកន្ត្រកនោះហើយនៅ? -នៅទេ! -មើលពីក្រៅស្មានថាកន្ត្រកនោះជាកន្ត្រកផ្លែឈើ តែតាមពិត សុទ្ធតែគ្រាប់បែក ។ តាឯងទប់ទល់ជាមួយគ្រាប់បែកបានទេ? ================== ខុសគ្នា មិត្តសំឡាញ់ពីរនាក់សួរគ្នា ៖ -អូដ្ឋ និងមនុស្សប្រមឹកខុសគ្នា ឬដូចគ្នា? -ខុសគ្នាស្រឡះ ។ -ខុសយ៉ាងម៉េច? -អូដ្ឋអាចមិនផឹក ហើយនៅតែធ្វើការរាប់ខែ ចំណែកមនុស្សប្រមឹកវិញ អាចផឹករាប់ខែ តែអត់ធ្វើការអ្វីទាំងអស់៕ ...
អានរឿងពេញ ថ្ងៃខែបញ្ចូល February 20th 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
ប្រវត្តិសាស្រ្ត - ប្រាសាទបុរាណ .
ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ចម្ងាយប្រមាណជា ៥៦ គីឡូម៉ែត្រ ពីខេត្តបន្ទាយមានជ័យ ហើយ ៣០ គីឡូម៉ែត្រ ពីជួរភ្នំដងរែក ប្រាសាទបន្ទាយឆ្មារដែលស្ថិតនៅលើ ផ្ទៃដីរាបស្មើ ហើយមានរាងជាចតុកោណត្រូវបានស្ថាបនាឡើង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ព្រះរាជបុត្ររបស់ព្រះបាទជ័យ វរ្ម័នទី៧ ព្រះនាមស្រិន្ទ្រកុមារ និងមេទ័ព ឬសញ្ជកទាំង៤ ដែលបានពលីជីវិត ក្នុងសង្គ្រាម ខ្មែរ ចាម ។ ខាងលើនេះ គឺជាប្រវត្តិនៃបូជនីយដ្ឋានដ៏សំខាន់នេះដែលឆ្លុះបញ្ចាំងតាមរយៈនៃ ខ្លឹមសារផ្ទាំងសីលាចារឹក K.227 ដែលត្រូវបានចារឡើងនៅចុងសតវត្សទី១២ ដើមសតវត្សទិ១៣ នៃគ.ស ពោលគឺក្នុងដំណាក់កាលទី២ នៃរចនាប័ថ្មបាយ័ន ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទបន្ទាយឆ្មារជាប្រាសាទរាជ បង្កប់ដោយអត្ថន័យប្រវត្តិសាស្ត្រ និងសាសនាដ៏ជ្រាលជ្រៅ មានទំហំធំ ហើយប្លង់ស្មុគស្មាញស៊ាំញ៉ាំជាទីបំផុត ក៏ប៉ុន្តែមានក្បាច់រចនាល្អិតតូចឆ្មារដ៏ល្អប្រណិត ។ ដោយសារតែប្រការនេះហើយ ទើបគេតាំងឈ្មោះរបស់ប្រាសាទនេះថា ប្រាសាទបន្ទាយឆ្មារ ។ ដូច្នោះការកំណត់ន័យថា ប្រាសាទបន្ទាយឆ្មារថា ’បន្ទាយនៃសត្វឆ្មារ” គឺគ្មានមូលដ្ឋានត្រឹមត្រូវឡើយ ។ បែរមុខទៅទិសខាងកើត ប្រាសាទរបស់យើងមានកំពូលប្រាង្គចំនួន ...
អានរឿងពេញ ថ្ងៃខែបញ្ចូល February 20th 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
ទំនៀមទំលាប់ប្រពៃណីខ្មែរ .
ការគោរពបូជាព្រះសារីរិករបស់ព្រះសម្មាសម្ពុទ្ធអង្គ ត្រូវបានប្រារព្ធឡើងនៅហ្វូ-ណន ដែលជារដ្ឋខ្មែរដំបូងបង្អស់ តាមលំនាំនៃប្រពៃណីឥណ្ឌា ហើយប្រពៃណីនេះត្រូវបានបន្តរហូតដល់បច្ចុប្បន្ន ។ យើងអាចជារួមនិយាយបានថាការគោរពបូជាព្រះសារីរិកធាតុ ព្រះពុទ្ធព្រះពុទ្ធអង្គ ដោយពុទ្ធសាសនិកខ្មែរ គឺជាសញ្ញានៃអាទិភាពនៃព្រះពុទ្ធសាសនា និងការគោរពប្រតិបត្តិនៃទស្សនវិទ្យានេះនៅហ្វូ-ណន ។ ប្រភពឯកសារចិនដែលលោក ប៉ូល ប៉េល្លីយ៉ូត៌ បានបកប្រែបានឲ្យដឹងថា មានការគោរពបូជាព្រះសារីរិកធាតុនៅហ្វូ-ណន យ៉ាងប្រាកដ ។ ឧទាហរណ៍ជាក់ស្តែង គឺក្នុងរាជរបស់ព្រះបាទរុទ្រវរ្ម័ននៅឆ្នាំ ៥៣៩ នៃគ.ស មានព្រះភិក្ខុសង្ឃមួយព្រះអង្គព្រះនាមថា យុនបាវ ដែលបាននិមន្តមកហ្វូ-ណន តាមព្រះរាជតម្រិះរបស់ព្រះចៅអធិរាជលាង ។ កំណត់ហេតុចិនដ៏ជាក់លាក់បានបន្ថែមទៀតថា បេសកកម្ម ដ៏វិសេសវិសាលនេះ គឺការទទួលតង្វាយពីព្រះរាជាខ្មែរនូវព្រះកេសាមួយសរសៃដ៏វែងមួយ របស់ព្រះពុទ្ធអង្គ ។ សូមរំលឹកថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានកើតឡើង ក្នុងរាជ្យរបស់ព្រះបាទរុទ្រវរ្ម័ន ព្រះចៅអធិរាជនៃនគរភ្នំ ដែលបានសោយរាជ្យសម្បត្តិរវាងឆ្នាំ៥១៤ ដល់ ៥៥០ នៃគ.ស ។ ក្នុងរាជ្យរបស់ព្រះរាជាអង្គនេះមានការផ្លាស់ប្តូររាជទូតរវាងមហា ប្រទេសទាំងពីរយ៉ាងញឹកញប់ ។ សូមរំលឹកបន្ថែមទៀតថា ការគោរពបូជាព្រះសារីរិកធាតុ ក៏ត្រូវបានកត់សម្កាល់តាមរយៈផ្ទាំងសិលាចារឹកសរសេរជាភាសាបាលី ...
អានរឿងពេញ ថ្ងៃខែបញ្ចូល February 20th 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
ទំនៀមទំលាប់ប្រពៃណីខ្មែរ .
ត្រៃចីពរដែលព្រះពុទ្ធអង្គគ្រងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។ ប្រវត្តិនេះទាក់ទិនទៅនឹងរ៉ូម៉ាំង រូបនីយកម្ម នៃភូមិភាគពាយ័ព្យ នៃប្រទេសឥណ្ឌាបុរាណ ក្នុងអំឡុងសតវត្សរ៍ទី២ មុនគ្រឹស្តសករាជ ជាពិសេសតំបន់គន្ធារៈ ។ ក្នុងបរិបទនេះ ចម្លាក់តំណាងឲ្យព្រះពុទ្ធរូបដំបូងបង្អស់ក្នុងប្រទេសឥណ្ឌា ត្រូវបានសាងឡើងដោយយកគំរូជារូបមនុស្ស ដែលមានលក្ខណៈគ្រងស្បង់ចីពរតាមបែបក្រិចកូ-រ៉ូម៉ាំងពិតៗ ។ តាមប្រវត្តិសាស្ត្រ នៅពេលដែលភូមិភាគពាយ័ព្យ នៃប្រទេសឥណ្ឌាស្ថិតក្រោមការត្រួតត្រារបស់ពួកក្រិចកូ-រ៉ូម៉ាំង ជនជាតិឥណ្ឌា ដែលស្ថិតក្រោមឥទ្ធិពលវប្បធម៌ក្រិច បានយករូបព្រះអាទិទេពអាប៉ូឡូ ធ្វើជាគំរូ ដើម្បីតំណាងព្រះពុទ្ធអង្គបែបដំបូងគេបង្អស់ក្នុងលោកយើងនេះ ។ អ្វីដែលយើងទើបពោល គឺមិនគួរឲ្យជឿទាល់តែសោះ ក៏ប៉ុន្តែជា ’សច្ចភាព” ។ មានន័យថា ស្បង់ចីពររបស់ព្រះសង្ឃនាសម័យបច្ចុប្បន្ន ឬក៏ដូចជាស្បង់ចីពរនៃសម័យពុទ្ធកាល ដែលជាបទបញ្ញត្តិត្រូវបានកំណត់ដោយព្រះត្រៃបិតក គឺមានប្រភពចេញពីជនជាតិក្រិចកូ-រ៉ូម៉ាំង ។ តាមការស្រាវជ្រាវខាងលើ យើងសង្កេតឃើញថា ស្បង់ចីពរដែលជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃនាគ្រាបឋម ឬដំបូង គឺបានមកពីបំណែកក្រណាត់រុំសពដែលគេយកមកដេរប៉ះភ្ជាប់តគ្នាជា សំពត់ ។ ទង្វើនេះបង្ហាញឲ្យឃើញកម្រិតសីលធម៌ ដែលមិនដាក់តម្លៃលើសម្ភារៈនិយម នៃលទ្ធិព្រះពុទ្ធសាសនា ។ បន្ទាប់មកទើបព្រះពុទ្ធអង្គ ...
អានរឿងពេញ ថ្ងៃខែបញ្ចូល February 20th 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
ប្រវត្តិសាស្រ្ត - ប្រាសាទបុរាណ .
មុនឆ្នាំ ១៩៨១ គេពុំមានការសិក្សាអំពីវប្បធម៌ថ្ម (Culture megalithique) របស់ជនជាតិខ្មែរ ដែលឋិតក្នុងអំបូរមនខ្មែរ ជំនឿលើខ្មែរទេ ថ្វីត្បិតតែបានបំពេញមុខងារនាទីយ៉ាងសំខាន់នៅសម័យប្រវត្តិសាស្ត្រ ហើយស្ថានភាពនេះកំពុងស្ថិតរហូតដល់បច្ចុប្បន្នភាព ពុំបានទទួលការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវខាងខេមរវិទ្យាឡើយ។ បើតាមការសង្កេតរបស់យើងស្តីអំពីការគោរពបូជាថ្ម (Cf. មីសែល ត្រាណេ, ស្តីពីប្រភពនៃវប្បធម៌អរិយធម៌ និងជំនឿខ្មែរ) បានបង្ហាញនូវ និមិត្តរូបស៊ីជម្រៅរបស់ថ្មធម្មជាតិ ដែលមានលក្ខណៈមិនខុសគ្នាអំពីជំនឿនៅអ៊ឺរ៉ុបឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងបានឃើញវប្បធម៌នេះមានលក្ខណៈផ្ទាល់របស់វាក្នុងភូមិភាគ អាស៊ីអាគ្នេយ៍ ដែនដីគោក ដែលជាស្រុកកំណើតរបស់អំបូរមនខ្មែរ ឬមន-ខ្មែរ ។ សារសំខាន់នៃជំនឿលើថ្មនេះ បានបញ្ជាក់ថា នាសម័យមុនឥណ្ឌូរូបនីយកម្ម ជំនឿលើថ្មត្រូវបានកកើតឡើង ហើយក្រោយមកបន្តរហូតដល់សព្វថ្ងៃនេះ ។ ជាទូទៅ យើងឃើញថាថ្មដែលគេគោរពបូជានោះ ភាគច្រើន បុព្វបុរសខ្មែរមិនបានស្ថាបនាទេ ។ ព្រោះជាថ្មធម្មជាតិ តាមជំរៀល ឬលើខ្នងភ្នំ ដូចករណីផ្ទាំងថ្មដា នៅលៃភ្នំត្បែងមានជ័យ ឬក៏ដុំថ្មធម្មជាតិដែលមានរាងជាលិង្គ ដូចនៅលើភ្នំបាយ៉ាង់ ឬបាភ្នំ ឬក៏ផ្ទាំងថ្មដទៃៗឯទៀត ដែលនៅខេត្តឧដនថានី ប្រទេសថៃបច្ចុប្បន្នជាសក្ខីកម្មស្រាប់ ។ ...
អានរឿងពេញ ថ្ងៃខែបញ្ចូល February 20th 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
ទំនៀមទំលាប់ប្រពៃណីខ្មែរ .
ជាបឋម ចូរយើងក្រឡេកមើលត្រួសៗ ទៅលើនិយមន័យរបស់ពាក្យរាំវង់ ក្នុងបរិបទខ្មែរ-មន ឬមន-ខ្មែរ ។ ពាក្យរាំដែលជាកិរិយាស័ព្ទគឺជាការសម្តែងភាពរីករាយសប្បាយតាម កាយវិការខ្លួនប្រាណជើងដៃជាដើមហើយពាក្យរបាំគឺជាពាក្យកើតចេញពីពាក្យ រាំ ។ រីឯពាក្យវង់ដែលជានាម គឺមានន័យថារង្វង់ឬមូល ។ តើរបាំរាំវង់កើតឡើងនៅពេលណា ? សំនួរនេះមានសារៈសំខាន់ណាស់ សម្រាប់ជនជាតិខ្មែរដែលចាត់ទុករបាំនេះ ជាមរតកវប្បធម៌អរូបីយ ប្រចាំជាតិរបស់ខ្លួនរួចទៅហើយនោះ ។ បើតាមការស្រាវជ្រាវរបស់យើង និងលោក ទុំ ពេជ្រក្រវិល កន្លងមកនេះ រាំវង់ខ្មែរបច្ចុប្បន្នកើតចេញពីរាំវង់របស់សហគមន៍ខ្មែ ដើមឬខ្មែរលើ ដែលជាជនជាតិភាគតិច ដូចជា ព្នង គ្រឹង ព្រៅ និងទំពូន ដែលភាគច្រើនរស់នៅតាមតំបន់ខ្ពង់រាប ឬព្រៃភ្នំ ក្នុងភូមិភាគឦសាន នៃប្រទេសខ្មែរបច្ចុប្បន្នក៏ដូចនៅប្រទេសវៀតណាមសណ្តខាងត្បូងនិងនៅ ប្រទេសលាវជាដើម។បន្ថែមពីនេះទៀតដោយសារតែនៅប្រទេសសៀម ឬនៅតំបន់ផ្សេងៗឯទៀតមួយចំនួន ដែលមានជនជាតិខ្មែររស់នៅយ៉ាងកុះករនៅឡើយ កំពុងពេញនិយមរបាំខាងលើនេះដែរ ។យើងអាចចាត់ទុកថា ប្រការនេះគឺជាភស្តុតាងបង្ហាញឲ្យដឹងថា របាំរាំវង់ត្រូវបានបង្កើតឡើង ដោយបុព្វការីជនខ្មែរយ៉ាងពិតប្រាកដ ឥតក្លែងក្លាយ ក្នុងអតីតកាលដ៏យូរលង់មួយមុនឥទ្ធិពលឥណ្ឌា ។ ពាក់ព័ន្ធទៅនឹងប្រភពនៃរបាំនេះ សូមជម្រាបថា គំនូរលើជញ្ជាំងភ្នំនាសម័យបុរេប្រវត្តិសាស្ត្រមួយចំនួនដែលគេបាន ជួបប្រទះ ...
អានរឿងពេញ ថ្ងៃខែបញ្ចូល February 11th 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
កំប្លែងខ្លីៗ .
លោកចៅក្រមតុលាការ ពេលឡើងអង្គុយកៅអីក្នុងបន្ទប់ដោយឡែក លោកចៅក្រមសម្លឹងលោកមេ ធាវី២នាក់ដែលកំពុងអង្គុយទល់មុខខ្លួន ។ លោកមេធាវីទាំងពីរ នាក់នោះម្នាក់ការពារក្តីឱ្យដើមចោទ ម្នាក់ការពារក្តីឱ្យចុង ចោទ ។ លោកចៅក្រមហៅពួកគេឱ្យចូលមកជិត ហើយនិយាយតិចៗ ៖ -យើងត្រៀមអារម្មណ៍ដើម្បីបន្តទៀត ចាប់ផ្តើមធ្វើការទាំងអស់ គ្នា។ លោកមីមូរី សូកខ្ញុំ១៥.០០០ដុល្លារ ចំណែកលោកហាក្រាវសូក ខ្ញុំ១០.០០០ដុល្លារមែនទេ? មេធាវីទាំងពីរឈ្ងោកមុខនៅស្ងៀម ។ លោកចៅក្រមបើកកាបូកលូកយកមូលប្បទានប័ត្រចេញសរសេរលេខ៥.០០០ ដុល្លារ ហើយហុចឱ្យលោកមេធាវីឈ្មោះមីមូរី ៖ -នេះ, ខ្ញុំអាប់ជូនវិញ៥.០០០ដុល្លារ ។ -ម៉េចអីចឹង? -ដើម្បីឱ្យខ្ញុំធ្វើការមិនមានចិត្តលំអៀង។ ពេលនេះលោកទាំងពីរសូក ខ្ញុំ១០.០០០ដុល្លារដូចគ្នា អីចឹងខ្ញុំត្រូវកាត់ក្តីឈរលើគោល ការណ៍យុត្តិធម៌ អត់លំអៀងខាងណាទេ, អ្វីៗវិនិច្ឆ័យតាមរបាយការណ៍ ដែលប៉ូលិសបញ្ជូនឡើងមក៕ ==================== ជិតបានតែងតាំង គ្រូបង្វឹកបាល់ទាត់ម្នាក់មានជំងឺធ្ងន់ ដែលពិបាកនឹងឆ្លងផុត ។ មិត្តភក្តិគាត់ដែលជាគ្រូបង្វឹកបាល់ទាត់ដែរ និយាយជាមួយគាត់ ៖ -លោកបងត្រូវខិតខំរកមធ្យោបាយផ្តល់ដំណឹងឱ្យខ្ញុំបានដឹងពី ពិភពលោកខាងណោះផងណា។ កន្លះឆ្នាំក្រោយទូរស័ព្ទរោទ៍ឡើង ។ នៅដើមខ្សែខាងនោះ គឺសំឡេង របស់គ្រូបង្វឹកបាល់ទាត់ដែលបានអនិច្ចកម្ម ៖ -ពិភពដែលខ្ញុំរស់នៅក៏មានបាល់ទាត់ដែរ ។ ពេលនេះ ខ្ញុំមានដំណឹង អាក្រក់មួយល្អមួយចង់ប្រាប់ឯង ។ -បើអីចឹងប្រាប់ដំណឹងល្អមុនមក ។ -លោកបងឯងជិតមានឱកាសដណ្តើមពានរង្វាន់ C1 ជាលើកដំបូងក្នុងជីវិតហើយ ។ -អស្ចារ្យមែន! ចុះដំណឹងអាក្រក់? -ក្រុមបាល់ទាត់ឋាននរក និងក្រុមបាល់ទាត់ឋានសួគ៌ឈានដល់វគ្គ ផ្តាច់ព្រ័ត្រដូចគ្នា ក្នុងការប្រកួតជម្រុះដណ្តើមយកពាន រង្វាន់ C1 ខាងមុខ។ ហេតុនេះសប្តាហ៍ក្រោយលោកបងឯងត្រូវបានយមរាជ តែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ឋាននរកហើយ៕ ...
អានរឿងពេញ ថ្ងៃខែបញ្ចូល January 19th 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
ប្រវត្តិសាស្រ្ត - ប្រាសាទបុរាណ .
សម័យប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាដំបូងបង្អស់ គឺហ្វូណន ដែលចាប់បដិសន្ធិឡើង ដោយឥណ្ឌូវូបនីយកម្ម តាមរយៈពាណិជ្ជអន្តរជាតិ ។ ដូច្នេះហើយបានជាយើង មានការលេចធ្លោឡើងនូវបុរីជាច្រើនដែលជាកំពង់ផែសមុទ្រ ។ យោងតាមកំណត់ហេតុចិនបុរី សមុទ្រទាំងនេះ ដែលសព្វថ្ងៃភាគច្រើនស្ថិតនៅក្នុងដែនដីសណ្តកម្ពុជា ក្នុងឈូងសមុទ្រសៀម និងជ្រោយមលយូ ជាតំបន់ដែនដីគោក ។ បេសកទូតចិន កាំង ថៃ និង យូ ជិន បានរៀបរាប់ឈ្មោះមួយចំនួនដូចជា ទុន ស៊ុន ជាដើម នៅជ្រោយម៉ាឡេ ដែលជាតំបន់ឆ្លងកាត់ទៅកាន់ប្រទេសឥណ្ឌា ។ យ៉ាងណាមិញ គេក៏បានជួបកំពង់ផែសមុទ្រ មួយទៀតនៅអូរកែវ កម្ពុជាក្រោមដែរ ។ មានភស្តុតាងជាច្រើនបង្ហាញថា នគរភ្នំបានលាតសន្ធឹងលើអាណាខេត្ត ដែលស្ថិតក្នុងភូមិភាគខាងត្បូងនៃប្រទេសបច្ចុប្បន្នផងដែរ ដូចជាខេត្តនគរស្រីធម្មរាជា, សងក្លា, សុរាត, យ៉ាឡា, បាក្តានី ជាដើម ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមសព្វថ្ងៃនេះ ។ សូមបញ្ជាក់ផងដែរថា ក្នុងកំណត់ហេតុចិនបុរាណខាងលើនេះក៏មានការអះអាងថា ខ្មែរនាដើមទសវត្សទី៣ ក៏មាននាវាចរណ៍ចម្បាំងផងដែរ ហើយរហូតដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ ស.តទី១១ ស្ថានភាពនេះក៏មិនទាន់ប្រែប្រួលដែរ ...
អានរឿងពេញ ថ្ងៃខែបញ្ចូល January 19th 2012 បញ្ចូលដោយ
admin. ស្ថិតនៅក្នុងផ្នែក
ប្រវត្តិសាស្រ្ត - ប្រាសាទបុរាណ .
ជនជាតិខ្មែរមានស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើន ដែលផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងវប្បធម៌នាបុរេសម័យប្រវត្តិសាស្ត្រ ដែលបានផ្តើមឡើងចាប់តាំងពីមុនស.វទី១ នៃគ.ស ។ ក្នុងចំណោមស្ថានីយបុរប្រវត្តិសាស្ត្រទាំងនោះ គេឃើញមានស្ថានីយ៍ កោះតាមាស ដែលបង្ហាញនូវឫសកែវខ្មែរ ដែលស្ថិតក្នុងចុងសម័យថ្មរំលីង និងដើមសម័យសំរិទ្ធិ ។ ស្ថានីយបុរេប្រវត្តិសាស្ត្រនេះ ស្ថិតនៅផ្ទៃខាងក្នុងនៃបារាយណ៍ខាងលិចចម្ងាយប្រមាណជា ១៣០០ម៉ែត្រ ពីប្រាសាទមេបុណ្យ គឺជាទួលកប់សពមួយដែលពិបាកនឹងសន្មត់ ដោយសារមានទឹកលិច នៅរដូវវស្សា ក្នុងកម្ពស់២ ម៉ែត្រ ។ របកគំហើញខាងបុរាណវិទ្យាបានឲ្យដឹងថា ស្ថានីយបុរេប្រវត្តិសាស្ត្រមានអាយុកាលចន្លោះ១៨០០ ទៅ៩០០ ឆ្នាំមុនគ.ស ។ ការតាំងកាលបរិច្ឆេទនេះគឺ សំអាងលើលទ្ធផលនៃការធ្វើតាំងអាយុកាល តាមវិធីប្រើប្រាស់កាបូន១៤ សម្រាប់វាស់ជាតិវិទ្យុសកម្មលើសម្ភារៈវប្បធម៌ ដែលគេបានរកឃើញក្នុងរណ្តៅចំនួន៣ មានទំហំត្រឹមតែ១០០ ម៉ែត្រក្រឡាប៉ុណ្ណោះ ។ សូមរំលឹកថា ស្រទាប់ដីខាងលើនៃស្ថានីយកោះតាមាស គឺជាស្រទាប់ដីដែលមានអាយុតិចបំផុត រីឯស្រទាប់ដីនៅខាងក្រោម គឺជាស្រទាប់ ដីដែលមានអាយុចាស់ជាងគេបំផុត ។ នៅក្នុងការធ្វើកំណាយតាមវិធីសាស្ត្រ គេបានរកឃើញនូវឧបករណ៍ប្រើប្រាស់ និងគ្រឿងអលង្ការជាច្រើន ដែលអាចឆ្លុះបញ្ចាំងនូវប្រពៃណីទំនៀមទំលាប់ ប្រព័ន្ធជំនឿសាសនា និងជីវភាពប្រចាំថ្ងៃ ...
អានរឿងពេញ
No comments:
Post a Comment