<<    ទំព័រដើម     ទំនាក់ទំនងយើង      ប្រវត្តិសាស្រ្ត      កសិកម្ម     នាទីកំសាន្ត     វត្តទេពសន្យា     ព្រះពុទ្ធសាសនា    ​​​ វេយ្យាករណ៍ខ្មែរ   >>
ប្រភេទ​ប្រេត​អា​សុរ​កាយ ក្នុង​ជំនឿ​ខ្មែរ
 បុណ្យ​ភ្ជុំបិណ្ឌដែល​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំក្នុង​វត្ត​អារាម​នានា​ទូទាំងប្រទេស​កម្ពុជាពុទ្ធ​បរិ​ស័​ទ្ធ​​​ខ្មែរ​រមែងតែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅពេល​ព្រឹក ថ្ងៃត្រង់ ដើម្បី​បង្សុកូល​ឧទ្ទិស បុណ្យ​កុសល​ទៅដល់​ញាតិ​ទាំង​៧​សន្តានដែល​បាន​ចែក​ឋាន​ទៅ។ ភ្ជុំបិណ្ឌ​នេះ​មាន​រយៈពេល ១៥​ថ្ងៃ ចាប់តាំងពី​ថ្ងៃ ១​រោច (​បិណ្ឌ​១) ទៅដល់​ថ្ងៃ​១៥​រោច ដាច់​ខែភទ្របទ ។​
ក្នុង​មួយឆ្នាំ មានតែ​រយៈកាល​នេះ​ទេ ដែល​យមរាជ​ដោះលែង​ពួក​ប្រេត​ម្តង ដើម្បី​ទទួល​នូវ​ចំណីអាហារ ប៉ុន្តែ​សម្រាប់​ពុទ្ធសាសនិកជន​ខ្លះ ដែល​ខ្លាច​ញាតិសន្តានរបស់ខ្លួន បានក្លាយ​ទៅជា​ប្រេត ដោយ​អំពើ​បាបកម្ម​គ្រប់​ប្រភេទ ដែល​បានធ្វើ​ពី​ជាតិ​មុន នោះ​ពួកគេ​ក៏​យក​អាហារ​ទៅ​វេរ​ឲ្យ​ពួក​អា​សុរ​កាយ​ទាំងនោះតាមរយៈ​អាចារ្យវត្ត​ថែមទៀត។​
    ​
តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ ដើម្បី​ម្ហូបអាហារ​ទៅដល់​ពួក​ប្រេត គេក្រោក​ឡើង​នៅ​ម៉ោង ៤​ភ្លឺ ដាំបាយ​ដំណើប​លាយ​ជាមួយ​ល្ង ហើយ​ពូត​ជា​ដុំៗ ដាក់​ក្នុង​ចាន ដោយ​ដាក់​ទឹកជា​មួយ​ផង រួច​កាន់​តាម​ខ្លួន​ទៅ​វត្ត ក្រោយពី​ជួបជុំគ្នា នៅមុខ​ព្រះ​បិ​ហារ​រួច ក្រោម​ការណែនាំ​របស់​អា​ចា​រ្យ ពួកគេ​ក៏​ដើរ​ប្រទក្សិណ​ជុំវិញ​ព្រះវិហារ ចំនួន​៣​ជុំ។ បន្ទាប់មក​ពួកគេ​ម្នាក់ៗ ក៏​យក​បាយដំណើប ផ្លែឈើ ដូចជា​ក្រូច ចេក មៀន និង​នំនែក​ជាដើម ព្រមទាំង​ចាក់ទឹក​ក្រូច​បន្តិច​នៅលើ​បាយដំណើប​ទាំងនោះ និង​ដោត ធូប​មួយ​ដើម ដើម្បី​ឧ​ទ្ទិ​ឲ្យ​ខ្មោច​ដូនតា​មក​ទទួល​សំណែន​ទាំងនោះ។​
    ​
សូមជម្រាបថា តាំងពី​បុរាណកាល​មក​រហូតដល់​ស​ម័​យ​ក្រោយៗ​ទៀត ហើយ​សូម្បីតែ​នៅ​សម័យ​ទំនើប​នេះ​ក្តី ក៏​ពុទ្ធសាសនិក​ខ្មែរ នៅតែ​ជឿ​លើ​បុណ្យ​បាប កម្ម​ពៀរ​វេរា។
ពួក​ប្រេត​ទាំងនោះ សុទ្ធសឹងតែ​មានមុខ គឺជា​មនុស្ស​ដូច​គេឯង ក៏ប៉ុន្តែ​ដោយសារតែ​អំពើអាក្រក់ កាច​សាហាវ អធម៌ ដែល​ខ្លួន​បាន​សាង ទើប​ពេល​ទទួល​មរណកាលបានក្លាយ​ទៅជា​ប្រេត​អា​សុរ​កាយ។​
    ​
តាម​ចាស់ៗ​បុរាណ គេ​ចែក​ប្រេត​ទាំងនោះ​ជា​១២​ពួក ដោយមាន​ឈ្មោះ​ខុសៗ​គ្នា យោងតាម​ជំនឿ​និង​ការរៀបរាប់ តំណាល​តៗ​មក ការតាំង​ឈ្មោះ​ប្រេត​ទាំងនោះ គឺ​អាស្រ័យ​មកពី​អំពើ​បាបកម្ម ដែល​ខ្លួន​បាន​សាង​ពី​ជាតិ​មុន​មក ម្យ៉ាងវិញទៀតប្រេត​ខ្លះ ក៏មាន​រូប​សញ្ញា​ផ្ទាល់​របស់ខ្លួន​ដែរ។​
   
 ចំពោះ​ប្រេត​អសុរកាយ​មាន ១២​ពួក​គឺ :
ប្រេត​ប្រភេទ​ទី​១ ដល់់ទី ក្នុង​តម្រា​ខ្មែរ

    ​-
ប្រេត​ទី​១ ឈ្មោះ​វ​ន្តា​សា ប្រេត​នេះ​មាន​ភ្នែក​ក្រ​លូ​ង មានមុខ​ក្រញូវ ដុះ​រោម​ច្រើន​ស្រ​ម៉ូ​វ មាត់​វៀច​កំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធុំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ព​ស់ជ​ង្គ្រោ​ង ស្គម​ដូច​កុកគ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ​មិនដែល​ស្គា​ល់បាយ ស៊ី​តែ​កំហាក ដែល​ស្តោះ​ចេញពី​មាត់​គេ ចំពោះ​ប្រេត​ទាំងនេះ មកពី​មិនបាន​ធ្វើបុណ្យ​ដោយ​ចិត្ត​ជ្រះថ្លាស្តោះដាក់​អាហារ​ឲ្យ​អ្នកមាន​សីល​ខ្ពស់។​
    ​-
ប្រេត​ទី​២ ឈ្មោះ​កុណ​បា គឺមាន​ពោះ​ធ្លាក់​ត្រ​យោក​មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រឡោក ចង្កា​យា​ស្តោក ធ្មេញ​ធំ​ប៉ុន​ដប សក់វែង​អូស​ដី ច្រមុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប ធុំក្លិន​ខ្លួន​ស្អុយ​អសោច ស៊ី​តែ​សព​ខ្មោច ។ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះ​ឈាម​នៃ​សាកសព​ខ្មោច ឥត​បាន​ប្រយោជន៍​ទេ បើ​ស៊ី​ណាស់ កាន់តែ​ឃ្លាន​ណាស់ ព្រោះ​មាន​ផលកម្ម​ចាស់​ដែល​ខ្លួន​បាន​សាង​ឡើង។​
    ​-
ប្រេត​ទី​៣ ឈ្មោះ​គូ​ថៈ ប្រេត​នេះ ភ្នែក​រិល​ទទឹង មាត់​ខើច​សំញេញ ដុះ​រោម​ជិតឈឹង ច្រមុះ​ត្រង់ភ្លឹង ក​ខ្លី​ដូច​ហ៊ីង ក្បាល​ធំ​ក្រ​មាង សក់​ដុះ​ខាងៗ កណ្តាល​រលីង ត​ចៀក​កំប៉ិត ពោះធំ​កំភ្លឹង រូបរាង​ស្គមកំព្រឹង ស៊ី​តែ​លាមក ក្លិនស្អុយ​ខ្មោះៗ សាច់​ស្រែង​កក្រោះ ដៃជើង​ធំ​ស្ច​ក់ ខំ​ដើរ​ស្កាត់រក​គំនរ​លាមក​មក​ធ្វើ​ចំណី ចំពោះ​ប្រេត​នេះ គឺ​រស់នៅ​របៀបនេះ​រាប់រយ​កោដិ​ឆ្នាំ រស់​ដោយ​ផលកម្ម គឺ​ពៀរ​វេរា​ពី​ជាតិ​មុន ជា​ជនពាល​អត់​មាន​សទ្ធា កោងកាច​អប្រិយ។
    ​-
ប្រេត​ទី​៤ ឈ្មោះ​អគ្គី​ជាល មាន​ភ្លឺ​ង​ឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ភ្នែក​ហើម​លៀន ភ្លើង​ឆេះ​រន្ធ​មាត់ មាន​ដំបៅ​ខ្លាំង​ស្រែកយំ គគ្រក់ ហុយផ្សែង​ព័ន្ធ​ព័ទ្ធ​សាច់​ស្បែក​ឡើង​រលួយ ភ្លើង​ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ពួក​ប្រេត​នេះ​គឺ​ចង្រៃ ព្រោះ​មានកម្ម​សាង​ពី​ជាតិ​មុន គឺជា​មនុស្ស​ប៉ោឡែ លេង​នឹង​ព្រះសង្ឃ​បញ្ឆោត​លេង​សប្បាយ ប្រេត​នេះ​ច្រើនតែ​រស់នៅ​ដងព្រៃ​ជ្រៅ​ញក​បព្វ​តា ក្បែរ​មាត់សមុទ្រ លើ​ដុំ​សិលា ស្រេកឃ្លាន​អាហារ ស្រេកទឹក​ពុំ​អាច​ឆី​ចំណី​បាន ។​
    ​-
ប្រេត​ទី​៥ ឈ្មោះ សុចិ មុខមាត់​ស្រួច​ដូច​ម្ជុល ក្បាល​ធំ​ត្រមែង រន្ធ​មាត់​ប៉ុន​រន្ធ​ក្តិត​ម្ជុល ដៃជើង​ធំ​បែក រាង​ទុល​មុ​ល ធំ​ប៉ុន​ភ្នំ ភ្នែក​លៀន​ក្រ​ឡោក ក្រចកដៃ​សោត​ស្រែង​ស៊ី​សុះ​ដុំ ដុះ​វែង​ក្រាស​ចោទ​ដូច​ជើងភ្នំ សក់​ក្បាល​ពុកមាត់ពុកចង្កា​ដុះ​ដូច​ព្រឹក្សា ពួក​ប្រេត​នេះ ច្រើន​រស់នៅ​បព្វ​តា​ព្រៃ​ជ្រៅ ភ្នំ​គិ​ជ្ឈ​កូដ ហើយ​ប្រេត​នេះ​ស្រេកឃ្លាន​អាហារ​ចាក់ទឹក​មិន​ចូល ញាត់​បាយ​មិន​ទៅ ចេះតែ​រស់នៅ​ដោយ​ផលកម្ម​ដែល​ខ្លួន​បាន​សាង កាលពី​ជាតិ​មុន​មិនបាន​ធ្វើបុណ្យ មានទ្រព្យ​ច្រើនតែ​ចិត្ត​កំណាញ់ មិន​ដាក់​ទាន​ឲ្យ​អ្នកក្រខ្សត់ សូម្បីតែ​មាតាបិតា ក៏​មិន​ឲ្យ​លោក​ពិសា​គ្រប់​ដែរ។​
    ​-
ប្រេត​ទី​៦ ឈ្មោះ​ក​ណ្ហ​ជិ មាន​រូបរាង​ធំ​ខ្ពស់​ពេញចិត្ត ដៃជើង​ធំៗ ខ្លួន​ធំ​ដូច​យក្ស​សាច់​ពព្លាក់​ពពាល ឡើងចាង កវែង ក្បាល​ផ្អៀង ភ្នែក​ស្រលៀង ច្រមុះ​ធំ​ខ្លី រោម​ដុះ​ស្រ​មាង ដៃជើង​ក្រញាង ធ្មេញ​សំញេញ បបូរមាត់​ស្ពែះ យា​ធ្លាក់​សំយែះ ពោះ​ប៉ោង​ក្រអាញ ធំ​វែងដូច​ភ្នំ សាច់​ស្បែក​ស្ពោត​សាញ ដុះ​ស្លែ​ស្រមាញ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ដាច់​ពី​គេឯង ហើយ​ស្រេកឃ្លាន​អាហារ ព្រោះ​ស៊ី​មិនបាន ស្រេកទឹក​ខ្លាំងណាស់ ឃើញ​បឹង​ស្រះ​ស្ទុះ​ទៅរកប៉ុន្តែ​បានប្រែក្លាយ​ទៅជា​គ្រួស​ថ្ម​ទៅវិញ។​
    ​-
ប្រេត​ទី​៧ ឈ្មោះ និ​ជ្ឈា មាន​រូបរាងកាយ​គ្រាំគ្រា​គ្មាន​ពេល​ស្បើយ​ទេ ប្រេត​នេះ​គឺមាន​កម្មក្រាស​ណាស់ បើ​មាន​ចំណី​គឺ​ពុំ​អាច​ស៊ី​បានទេ គឺ​មាត់​ដុះ​កន្ទុយ ចំពោះ​រូបរាង​វិញ​គឺ​រូបរាង​អាក្រក់ ពោះ​ប៉ោង​កំប៉ិត ផ្ចិត​ទុល​លៀន ស្អុយ ច្រមុះ​កញ្ឆា​ត ភ្នែក​ដូច​ទីទុយ ដុះ​រោម​ច្រើន មាត់​ស្អុយ​ខ្មូរ​ខ្មោះ សាច់​ខ្មៅក្រងិត រាង​ខ្ពស់​ស្គម​ស្វិត ដៃជើង​ក្រោះ ម្រាមដៃ​ដុះ​ចង្កា ត្រចៀក​បាក់​ធ្លា​ក់យា​ដាប​ដល់​ស្មា សក់​ក្បាល​វែង​ស្កា អាក្រក់​ពេក​ក្រៃ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ឆ្ងាយ​ដាច់​ពី​គេ ឬ​នៅលើ​កោះ​តែម្នាក់ឯង ព្រោះ​ខ្លួន​ចង្រៃ​ប្រព្រឹត្ត​តក់​ម៉ក់​ពេល​ឃើញ សាម​ណៈ ស្មូម​យាចក ប្រើពាក្យ​អាក្រក់​ជេរ​ស្តី​ឲ្យ​លោក និយាយ​ពាក្យចាក់ដោត​ឡកឡឺយ បញ្ឆោត​អ្នកមាន​សីល​ឲ្យ​អាប់​កិត្តិយស

រចនាសម្ព័នសង្ឃ
      បន្ទាប់ពីសម្តេច នរោត្តម សីហនុ យាងចូលមកកម្ពុជាវិញ គឺចាប់ពី គ.ស ១៩៧៩ រហូតដល់ ថ្ងៃ ព្រហស្បតិ៍ ៨កើត ឆ្នាំ មមែ ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិកា គ.ស ១៩៩១ ជាឆ្នាំដែល ព្រះបាទ នរោត្តម សីហនុ យាងចូលប្រទេសវិញព្រះសង្ឃទាំងអស់គ្ម​ាន គណៈមហានិកាយ និង ធម្មយុត្តិកនិកាយទេ គឺមានព្រះសង្ឃរណសិរ្យតែម្យ៉ាង ។ ហើយព្រះសង្ឃដែលបានទទួលសមណៈ សក្តិជាស្តេចមាន៖
        ១.ព្រះមហាសុមេធាធិបតីសង្ឃនាយក ទេព វង្ស ជាសម្តេចព្រះសង្ឃរាជគណៈមហានិកាយពី ថ្ងៃទី ១៥ ខែ វិច្ឆការ ឆ្នាំ ១៩៩១ ។ និង  បានតែងតាំង សម្តេចព្រះ គ្រូ បូរ គ្រី ជាសម្តេច​​​ ព្រះសុគន្ធាធិបតីព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ ពីថ្ងៃ សៅរ៍ ១កើត ខែមិគសិរ ឆ្នាំ វក ព.ស ២៥៣១ ត្រូវនឹង ថ្ងៃទី ០៧ ខែ ធ្នូ គ.ស ១៩៩១ ។
        ២.ព្រះពោធិ៍វង្ស នន់ ង៉ែត ជាសម្តេចព្រះពោធិ៍វង្ស ពីថ្ងៃទី ២៥ ខែមិនា គ.ស ១៩៩២។
        ៣.ព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ជាសម្តេចព្រះមង្គលទេពាចារ្យ ពីថ្ងៃទី ២៥ ខែមីន​ឆ្នាំ១៩៩២។
        ៤.ព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ជាសម្តេចព្រះមហាឃោសនន្ទ ពីថ្ងៃទី ២៧ ខែ មីនា ​ឆ្នាំ ១៩៩២។
        ៥.​ ព្រះធម្មវរៈ បែល ឡុង ជាសម្តេចព្រះព្រះសង្ឃធម្មវរៈ
        ៦.ព្រះធម្មលិខិត លាស់ ឡាយ ជាសម្តេចព្រះធម្មលិខិត (សម្តេចកិត្តិយស) ពីថ្ងៃទី ៣០ ខែ មីនា ​ឆ្នាំ ១៩៩៥។
        ៧. ព្រះឧត្តមមុនី ម៉ែន ទួន ជាសម្តេចព្រះឧត្តមមុនិ (សម្តេចកិត្តិយស) ពីថ្ងៃទី ៣០ ខែ មករា ​ឆ្នាំ ១៩៩៥។
        ៨. ព្រះឧត្តមមុនី ឈុន ជិម ជាសម្តេចព្រះមុនី រក្ខិតវង្សា (សម្តេចកិត្តិយស) ពីថ្ងៃទី ៣០ ខែ មករា ​ឆ្នាំ ១៩៩៥។
        លុះដល់ថ្ងៃ សុក្រ ១៤កើត ខែ ភទ្របទ ឆ្នាំកុរ ព.ស  ២៥៣៩ ​ត្រូវនឹង ថ្ងៃទី ៨ ខែ កញ្ញា គ.ស ១៩៩៥ ព្រះមហាសុមេធាធិបតី​សម្តេចព្រះសង្ឃរាជគណៈមហានិកាយ បានរៀបចំព្រះសង្ឃគណៈ មហានិកាយ ឲ្យមាននាទី រាជាគណៈ ថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា ហើយស្នើសូមសម្តេច ព្រះបាទ នរោត្តម សីហនុ ជាព្រះមហាក្សត្រសំរេចតាមរបៀបរបបពីអតីតមក។ 
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា
      ១.ព្រះមហាសុមេធាធិបតី ទេព វង្ស ជាអធិបតីសង្ឃនាយក
        ២.ព្រះពោធិវ័ង្ស នន្ទ ង៉ែត ជាសង្ឃនាយករងទី១
        ៣.ព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ជាសង្ឃនាយករងទី២
        ៤.ព្រះធម្មលិខិត លាស់ ឡាយ ជាសមាជិក
        ៥.ព្រះវនរ័ត កែន វង្ស ជាសមាជិក(សុគត ១៤.០៥.១៩៩៤)
        ៦.ព្រះពុទ្ធាចារ្យ សូរ ឆែម ជាសមាជិក(សុគត ១៨.០៥.១៩៩២)
        ៧.ព្រះមុនីកោសល សរ មៀង​ ជាសមាជិក
        ៨.ព្រះសាសនមុនី អ៊ុក រ៉ន ជាមាជិក
        ៩.ព្រះមហាព្រហ្មមុនី ហេង លាងហោ ជាសមាជិក
គណៈសង្ឃនាយកទាំង ៩ព្រះអង្គនេះបានចែកជា ៣ផ្នែក ដើម្បីស្រួលដល់ការគ្រប់គ្រងៈ
        ១.ផ្នែកសង្ឃនាយកៈ គឺមានការងារ គ្រប់គ្រងផ្នែករដ្ឋបាលទួទៅ ដែលមានព្រះមហាសុមេធាធិ បតី ទេព វង្ស ជាប្រធាន និងមានសមាជិកផ្សេងៗទៀត ប្រសិនបើអធិបតីសង្ឃនាយកត្រូវការយក សង្ឃអង្គណា និងរើសយកចំនួនប៉ុន្មានត្រូវរើសតាមតម្រូវការ។
        ២.ផ្នែកថេរសភាៈ គឺផ្នែកតុលាការសង្ឃមានព្រះធម្មលិខិត លាស់ ឡាយ ជាប្រធាន។ ឯសមាជិកត្រួវមានចំនួន១២អង្គ រួមទាំងអធិបតីថេរសភាផង​។ ទាំង១២ព្រះអង្គនេះសុទ្ធតែជារាជា គណៈ បើជាឋានានុក្រម បានតែលេខាធិការទី២មួយអង្គប៉ុននោះ  ដែលជាសហការីផ្ទាល់របស់ សម្តេចព្រះសង្ឃរាជ រឺ សម្តេចព្រះសង្ឃនាយក ទើបអាចយកបាន។
        ៣.ផ្នែកពុទ្ធិកសិក្សាៈ គឺមានព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម ជាប្រធាន។


អង្គការគ្រប់គ្រងគណៈសង្ឃ
ខាងព្រះពុទ្ធសាសនា
        អង្គការនេះ​ ក្រសួងធម្មការ និងសាសនាបានចាត់ការឲ្យមានព្រះរាជក្រមសម្រេច អពីការរៀប ចំដូចខាងក្រោមៈ
        ក. សម្តេច ព្រះសង្ឃរាជ ឬ សម្តេចព្រះសង្ឃនាយក​ជាអ្នកត្រួតត្រាលើព្រះសង្ឃក្នុងព្រះរាជា ណាចក្រទាំងមូល ជាពិសេសលើលោកគ្រូមេ គណគ្រប់ខែត្រ ដោយមានព្រះរាជាគណៈថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី ថ្នាក់ចត្វា ជួយធ្វើការផង​។
        ខ.មានលោក គ្រួមេគណ ១រួប ជាអ្នកត្រួតត្រាលើព្រះសង្ឃទាំងអស់ក្នុងខែត្រនីមួយៗ​ជា ពិសេសលើ​លោកគ្រូអនុគណ គ្រប់ស្រុកដែលមានក្នុងខែត្រនីមួយ។
        គ. មានលោកអនុគណ១រួបជាអ្និកត្រួតត្រាលើព្រះសង្ឃទាំងអស់ក្នុងស្រុកនីមួយៗជាពិសេស លើលោកគ្រូចៅអធិការគ្រប់បវត្ត ដែលមាននៅក្នុងស្រុកនីមួយៗ
        ឃ. មានលោកគ្រូចៅអធិការ ១រូបដោយមានលោកគ្រូសូត្រស្តាំ លោកគ្រូសូត្រឆ្វេង អមផង ជាអ្នកត្រួតត្រាលើព្រះសង្ឃទាំងអស់ក្នុងវត្តនីមួយៗ។
        ង.មានគ្រហស្ថ១នាក់ជាអាចារ្យសម្រាប់វត្តនីមួយៗជាតំណាងព្រះសង្ឃក្នុងវត្តនីមួយៗ ក្នុង ពេលដេលមានកិច្ចការទាក់ទងនឹងរាជរដ្ឋាភិបាល ព្រមទាំងមានគណៈកម្មការ១ក្រុម សម្រាប់ជួយ ព្រះសង្ឃក្នុងវត្តនីមួយៗផងដែរ។
        ២.អង្គការថេរសភាមួយក្រុម អង្គការនេះនៅអមសម្តេចព្រះសង្ឃរាជ ឬ សម្តេចសង្ឃនាយក  សម្រាប់វិច្ឆ័យអធិការណ៍ក្នុងព្រះពុទ្ធសាសនាដែលកើតឡើងរវាងសង្ឃ និងសង្ឃ ឬ រវាងសង្ឃ និង
តាម​សិលា​ចារឹកឯកសារ​ចិន
. យុគដើម​នគរ​ខ្មែរ
នៅ​ក្នុង​ផ្នែក​នេះ យើង​លើក​យក​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​អ្នក​ប្រវត្តិវិទូ និង​អ្នកស្រាវជ្រាវ​បរទេស​បាន​តាក់តែង​ចងក្រង​ឡើង​ទៅ​តាម​សិលាចារឹក និង​ទៅ​តាម​ឯកសារ​កំណត់​របស់​អ្នក​ដំណើរ​ចិន​ដែល​បាន​ទៅ​ដល់​ស្រុក​ខ្មែរ យើង​មិន​លើក​យក​ប្រវត្តិ​ទាំងស្រុង​មក​អធិប្បាយ​ទេ យើង​រៀប​លំនាំ​ជា​សង្ខេប ដោយ​សង្កត់​ជាពិសេស​ទៅ​លើ​ព្រឹត្តិការណ៍​ធំៗ​ខ្លះ​ដែល​អាច​ឆ្លុះ​ឲ្យ​យល់​អំពី​ការ​វិវត្ត​សង្គម​ជាតិ​ខ្មែរ គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​និស្សិត សិស្សានុសិស្ស និង​អ្នកអាន​មាន​លទ្ធភាព មាន​លំនាំ​ប្រវត្តិសាស្ត្រ​ទាំង​ពីរ​បែប​សម្រាប់​យក​មក​ត្រិះរិះ​ គិត​ពិចារណា ធ្វើការ​ប្រៀបផ្ទឹម
ចំពោះ​បញ្ហា​ដើម​កំណើត​ស្រុក​ខ្មែរ​ពិត​ប្រាកដ គេ​ពុំ​មាន​ឯកសារ​អ្វី​ជា​វិទ្យាសាស្ត្រ​ ជាជាក់​ស្ដែង​សម្រាប់​សម្គាល់​ឡើយ
. ដើម​កំណើត​ស្រុក​ខ្មែរ
គេ​បាន​ដឹង​ថា នៅ​លើ​ឥណ្ឌូចិន​នេះ ជនជាតិ​ខ្មែរ​ជាម្ចាស់​ទឹកដី​ដើម​គេ​បំផុត មាន​ដើម​កំណើត​អាយុ​ជាង​២០​សតវត្ស​មក​ហើយ មុន​គ្រឹស្តសករាជ ជនជាតិ​ខ្មែរ​ដើម​ដែល​ក្នុង​នោះ​មាន​ជនជាតិ​មន​ដែរ មាន​នៅ​រស់​សេសសល់​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​មាន​នៅ​ប្រទេស​ភូមា​ផ្នែក​ខាង​ក្រោម​ និង​ជួរ​ភ្នំ​អណ្ណាម​ក្នុង​ប្រទេស​វៀតណាម ជនជាតិ​ថៃ យួន និង​ភូមា ទើប​តែ​ចុះ​មក​លួច​ប្លន់​យក​ទឹកដី​ខ្មែរ​ក្នុង​សតវត្ស​ទី​១៣​ក្នុង​គ្រឹស្តសករាជ​តែ​ប៉ុណ្ណោះ គឺ​នៅ​ពេល​ដែល​ជនជាតិ​ទាំង​នេះ​ត្រូវ​កងទ័ព​មុងហ្គោល (Mongol) វាយ​ប្រហារ​ដេញ​ខ្ចាត់ខ្ចាយ​ រត់​ភ្លាត់​ពី​ប្រទេស​ចិន
របស់​របរ​ជា​សម្អាង និងជាភ័ស្តុតាង​ក្នុង​សម័យ​នោះ ត្រូវ​បាន​គេ​ស្រាវជ្រាវ​រក​ឃើញ​នៅ​ម្លូព្រៃ ឡងប្រាវ និង​សំរោងសែន របស់របរ​ដែល​គេ​រក​ឃើញ​មាន​ ដូចជា ពូថៅ កន្ត្រៃ អំបែង​ឆ្នាំង ចាន គ្រឿងអលង្ការ ផ្លែសន្ទូច​ធ្វើ​អំពី​ឆ្អឹង ។ល។ គេ​អាច​ដឹង​បាន​ទៀត​ថា ខ្មែរ​ជំនាន់​ដើម​ចេះ​ផ្សាំង​គោ​ក្របី​យក​មក​ប្រើការ ចេះ​ចិញ្ចឹម​ជ្រូក ហើយ​ប្រកប​របរ​កសិកម្ម​ដាំស្រូវ ផ្ទះ​សម្បែង​សង់​លើ​ជន្ទល់​ខ្ពស់​ផុត​ពី​ដី ខ្មែរ​ជំនាន់​ដើម គោរពបូជា​មេបា​ចាស់ទុំ ព្រះធរណី និង​ព្រះគង្គា
ស្រុក​ភូមិ ទឹក​ដី​ក៏​មាន​ភោគផល​សម្បត្តិធម្មជាតិ​ សម្បូណ៌​គ្រប់គ្រាន់​ដែរ ដែល​ជាហេតុ​នាំ​ឲ្យ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ រក​ស៊ី​ដោះដូរ​យ៉ាង​សកម្ម សង្គម​ខ្មែរ​ជំនាន់​នោះ​ក៏​មាន​ការ​រៀបចំ​ជា​កុលសម្ព័ន្ធ មាន​មេកោយ និង​ស្ថាប័ន​ផ្សេងៗ​ដែរ
ប្រវត្តិ​ដើម​ស្រុក​ខ្មែរ​ថ្មីៗ​ខ្លះទៀត នា​ដើម​សតវត្ស​ទី​១ គេ​អាច​ស្គាល់​បាន​ដោយសារ​ឯកសារ​កត់​សម្គាល់​មួយ​ចំនួន​របស់​អ្នកដំណើរ​ចិន​ដែល​បាន​ទៅ​ដល់​ស្រុក​ខ្មែរ​ក្នុង​សតវត្ស​ទី​៣
. នគរ​ហ្វូណន នគរភ្នំ
. ព្រះបាទ​ហ៊ុនទៀន ព្រះនាង​លីវយី
អ្នក​ដំណើរ​ចិន​បាន​ស្គាល់​ស្រុក​ខ្មែរ​ជា​យូរយារ​ណាស់​មក​ហើយ គេ​បាន​ដាក់​ឈ្មោះ​ហៅ និង​កត់ត្រា​ថា នគរ​ហ្វូណន តែ​បើ​តាមអ្នកស្រាវជ្រាវ​ខ្លះ ឈ្មោះ​នេះ​មិនមែន​ជា​ពាក្យ​ចិន​ទេ ហើយ​នៅ​ក្នុង​ពង្សាវតារ​ខ្មែរ​ គេ​ក៏​មិន​ដែល​ឃើញ​មាន​ពាក្យ​នេះ​ដែរ អ្នកប្រវត្តិវិទូ​ផ្សេងទៀត ដោយ​សម្អាង​ទៅ​លើ​សិលាចារឹក បាន​យល់​ថា​ ពាក្យ ហ្វូណន ក្លាយ​ចេញ​មក​ពី​ពាក្យ ភ្នំ ដូច្នេះ ស្រុក​ខ្មែរ​ជំនាន់​ដើម​មាន​ឈ្មោះ​ថា នគរភ្នំ
ឯកសារ​ចិន​ដដែល​បាន​កត់​ត្រា​ទុក​មក​ថា កាលនោះ នៅ​ស្រុក​ខ្មែរ នគរភ្នំ​មាន​ស្ដេចស្រី​មួយ​អង្គ​សោយរាជ្យ ស្ដេចស្រី​នោះ​មាន​ព្រះនាម លីវយី ប្រជាជន​ខ្មែរ​គោរព​បូជា​នាគ​ដែល​គេ​ចាត់​ទុក​ជា​ព្រះអាទិទេព នាំ​មក​នូវ​ក្ដី​ចម្រុង​ចម្រើន​សម្បូរសប្បាយ​ដល់​ប្រទេស​ជាតិ ដូច្នេះ​ហើយ បាន​ជា​នៅ​ពង្សាវតារ​ខ្មែរ គេ​តែង​តែ​និយាយ​អំពី​នាង​នាគ ពី​ស្ដេច​ភុជង្គនាគ និង​នាម៉ឺន​នាគ
ថ្ងៃ​មួយ ស្ដេច​បរទេស​មួយ​អង្គ​ឈ្មោះ​ ហ៊ុនទៀន ដែល​គោរពបូជា​ព្រហ្មញ្ញសាសនា បាន​លើក​ទ័ព​តាម​សំពៅ​កាត់​ឆ្លង​តាម​សមុទ្រ​ចូល​មក​វាយ​ប្រហារ​លុកលយ កាន់​កាប់​ត្រួតត្រា​នគរ​ហ្វូណន តែ​បន្ទាប់​មក ស្ដេច​ហ៊ុនទៀន ក៏​បាន​រៀប​អភិសេក​ជាមួយ​នឹង​ព្រះនាង​លីវយី ហើយ​បាន​ឡើង​សោយរាជសម្បត្តិ​នៅ​នគរ​ហ្វូណន​ចាប់​ពី​ថ្ងៃ​នោះ​មក
. ព្រះបាទ​កៅឌិញ្ញ ព្រះនាង​សោមា
បើយោល​ទៅ​តាម​សិលាចារឹក​នៅ​ មឺសុន និង​ព្រះឥន្ទកោសី វិញ គេ​អាច​កត់​សម្គាល់​បាន​ថា ព្រះមហាក្សត្រ​ខ្មែរ​ទី​១ មាន​ព្រះនាម កៅឌិញ្ញ ព្រះអង្គ​ជាជនជាតិ​ឥណ្ឌា មក​ពីស្រុក​ឥណ្ឌា​ក្នុង​វណ្ណៈព្រាហ្មណ៍ ព្រះអង្គ​បាន​ធ្វើ​ដំណើរ​តាម​សំពៅ​ឆ្លង​កាត់​មហាសាគរ​មក​ដល់​នគរ​គោកធ្លក សំពៅ​ព្រះអង្គ​ត្រូវ​ប្រជាជន​នៅ​ទី​នោះ នាំគ្នា​មក​វាយ​ប្រហារ​ចង់លួចប្លន់ ព្រះ​កៅឌិញ្ញ បាន​វាយតប​ត​ទៅ​លើ​កងទ័ព​ព្រះនាង​សោមា ដែល​ត្រូវ​បរាជ័យ​បាក់​ទ័ព​លិចលង់​ទូក​កណ្ដាល​សមុទ្រ រត់​ចុះ​ចាញ់​អស់ ក្រោយ​បាន​ជ័យជំនះ​ហើយ ព្រះ​កៅឌិញ្ញ​ក៏​រៀបអភិសេក​នឹង​ព្រះ​នាង​សោមា ស្ដេច​ស្រី​នគរភ្នំ (សោមា​ មាន​ន័យ​ថា បុត្រី​ព្រះចន្ទ) ព្រះអង្គ​ក៏​បាន​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​នៅ​នគរភ្នំ ព្រឹត្តិការណ៍​នេះ បើ​តាម​អ្នក​ប្រវត្តិវិទូ​ខ្លះ បាន​កើត​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១​នៃ​គ្រឹស្តសាសនា
ដោយ​ឃើញ​ស្ត្រី និង​បុរស​នៅ​នគរភ្នំ ជាពិសេស ម្ចាស់​ក្សត្រី​លីវយី មិន​ចេះ​ស្លៀកពាក់​ បញ្ចេញ​ខ្លួន​អាក្រាត ឥត​អៀនខ្មាស ព្រះបាទ​កៅឌិញ្ញ​ក៏​បាន​បង្ហាត់​បង្រៀន​អ្នក​ទាំងនោះ ឲ្យ​ចេះ​កាត់ដេរ​សម្លៀកបំពាក់​បិទបាំង​កេរ្តិ៍ខ្មាស់ ដំបូង​ព្រះអង្គ​បាន​ឲ្យ​យក​ក្រណាត់​មក​ចោះ​ធ្វើ​ប្រហោង​ល្មម​ស៊ក​ក្បាល​ចុះ ដែល​ថ្ងៃ​ក្រោយ ក្លាយ​ទៅ​ជា​អាវបំពង់វែង នេះ​បើ​តាម​ឯកសារ​ចិន​ដដែល
ប៉ុន្តែ អ្វីដែល​ជា​សំខាន់​ដែល​ព្រះអង្គ​បាន​នាំ​មក​ផ្ដល់​ដល់​សង្គម​ខ្មែរ​នោះ គឺ វិជ្ជា ចំណេះ​ចេះ​ដឹង​ដែល​មាន​នៅ​ក្នុង​ភាសា​អក្សរសំស្ក្រឹត ទ្រឹស្ដី ឧត្ដមគតិ ទស្សនៈ ច្បាប់​វិន័យ​ក្បួនខ្នាត គម្ពីរ​តម្រា និង​របៀបរៀបចំ ចាត់ចែង​គ្រប់គ្រង​នគរ​ដែល​មាន​នៅ​ក្នុងលទ្ធិ​ព្រហ្មញ្ញសាសនា
របប​រាជានិយម​ខ្មែរ​ត្រូវ​បាន​រៀបចំ​ចាត់ចែង​កំណត់​ទៅ​តាម​ក្រឹត្យក្រម​វិន័យ​ក្បួនខ្នាត​ដែល​មាន​នៅ​ក្នុង​គម្ពីរ​ព្រហ្មញ្ញសាសនា
ឯការ​គោរពបូជា​ផ្នែក​សាសនា​វិញ បាន​ផ្លាស់ប្ដូរ​មក​រកព្រះសិវៈ ឬ​ព្រះឥសូរ ដែល​ជា​ព្រះអាទិទេព​មួយ​អង្គ​យ៉ាងសំខាន់ នៅ​ក្នុង​ព្រហ្មញ្ញសាសនា លិង្គ​ជាច្រើន​ត្រូវ​បាន​កសាង​ឡើង​សម្រាប់​តំណាង​ព្រះអាទិទេព​អង្គ​នេះ ដូច្នេះ នេះ​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​នគរ​ខ្មែរ ឬ​នគរ​គោកធ្លក​បាន​ទទួល​អរិយធម៌ វប្បធម៌ និង​ឥទ្ធិពល​ឥណ្ឌា
ព្រះរាជធានី​ដំបូង​របស់​នគរ​ហ្វូណន នគរភ្នំ មាន​ឈ្មោះ​ថា វ័យធបុរៈ ដែល​ស្ថិត​នៅ​ជិត​ទន្លេ​មេគង្គ ជិត​ស្រុក​បាណាម និង​បាភ្នំ
. ព្រះវាជវង្ស​នគរភ្នំ
ប្រវត្តិ​ស្រុក​ខ្មែរ​ ឬ​ប្រវត្តិក្សត្រ​ខ្មែរ​ដែល​សោយរាជ្យ​សម្បត្តិ​បន្ត​បន្ទាប់​ពី​ព្រះបាទ​កៅឌិញ្ញ យើង​អាច​ស្គាល់ និង​ដឹង​បាន​តាម​រយៈ​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ប៉ុណ្ណោះ ឯ​ឈ្មោះ​ពិត​ប្រាកដ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​នោះ គេ​មិន​អាច​ស្គាល់​ទេ ឈ្មោះ​ដែល​គេ​អាច​ស្គាល់​បាន​ក្លាយ​ទៅ​ជា​ឈ្មោះ​ចិន​តាម​កំណត់​របស់​អ្នកដំណើរ​ចិន
. ព្រះបាទ​ហ៊ុនផាន់ហួង
ព្រះអង្គ​ដែល​ត្រូវ​ជា​កូន​របស់​ព្រះបាទ​ហ៊ុនទៀន ឬ​ព្រះបាទ​កៅឌិញ្ញ​បាន​សោយរាជ្យ​បន្ត​ពី​ឪពុក កាល​នោះ នគរ​ហ្វូណន ឬ​នគរភ្នំ មាន​នគរ​តូចៗ​ប្រាំពីរ​ចំណុះ នគរ​ទាំង​៧ ចង់​រើ​បង្រះ ផ្ដាច់ខ្លួន លែង​នៅ​ចំណុះ តែ​ត្រូវ​ព្រះបាទ​ហ៊ុនផាន់ហួង​វាយ​បង្ក្រាប បង្រួបបង្រួម យក​មក​ដាក់​បញ្ចូល​ធ្វើ​ជានគរ​តែ​មួយ ហើយ ព្រះអង្គ​បាន​ចាត់ចែង​តែងតាំង​កូន និង​ចៅ​ព្រះអង្គ​ជា​ស្ដេច​​គ្រប់គ្រង​នគរ​​ខេត្ត​ខណ្ឌ​ទាំង​៧
. ព្រះបាទ​ហ្វាន់ហ្វាន់
ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​បន្ត​ពី​ឪពុក ព្រះអង្គ​ជាកូន​ទី​២​របស់​អង្គ​មុន តែ​ស្ដេច​អង្គ​នេះ ខ្ជិលច្រអូស មិន​យក​ចិត្ត​ទុកដាក់​រវីរវល់​អំពី​កិច្ចការ​នគរ​ទេ កិច្ចការ​ផែនដី​ទាំង​ប៉ុន្មាន​ត្រូវ​បាន​មេទ័ព​ដ៏​អង់អាច​ម្នាក់​ជា​អ្នក​ចាត់ចែង ដោះស្រាយ​ទាំងអស់ មេទ័ព​នេះ ឈ្មោះ​ហ្វាន់ឆេម៉ាន់ ហ្វាន់ម៉ាន់ សោយរាជ្យ​បាន​៣​ឆ្នាំ ព្រះបាទ​ហ្វាន់ហ្វាន់​ ក៏បាន​ចូល​ទីវង្គត​ទៅ
. ព្រះបាទ​ហ្វាន់ឆេម៉ាន់
ព្រះអង្គ​ត្រូវ​បាន​នាម៉ឺន​សព្វមុខ​មន្ត្រី​តូច​ធំ ជ្រើសរើស​ជា​ព្រះមហាក្សត្រ ការតែងតាំង​នេះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​ស្ដេចត្រាញ់​តូច​ធំ​ជិត​ឆ្ងាយ​សប្បាយ​ចិត្ត​ទេ ដូច្នេះ​ហើយ ទើប​បាន​ជា​ព្រះបាទ​ហ្វាន់ឆេម៉ាន់ ត្រូវ​លើក​ទ័ព​ទៅ​វាយ​បង្ក្រាប​ស្ដេច​ទាំង​នោះ​ជាមុន
ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​សរសេរ​កត់​បន្ត​ទៀត​ថា ព្រះអង្គ​ជា​អ្នកចម្បាំង​ម្នាក់​ដ៏​ក្លាហាន​អង់អាច​អស្ចារ្យ ព្រះអង្គ​ធ្លាប់​បាន​បញ្ជា​ឲ្យ​ធ្វើ​ទូក​សំពៅ​ធំៗ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចុះ​ឡើង​តាម​សមុទ្រ​ទន្លេ​នានា ទូក​សំពៅ​ទាំងនោះ អាច​ផ្ទុក​មនុស្ស​បានប្រហែល​ជា​៧០០​នាក់ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ច្បាំង​វាត​ទឹកដី​ទៅ​គ្រប់​ទិសទី​រហូត​ទៅ​ដល់​ ជ្រោយមាឡាកា យក​នគរ​ជា​ច្រើន​មក​ដាក់​ជា​ចំណុះ ព្រះអង្គ​ហ្វាន់ឆេម៉ាន់ បាន​ធ្វើ​សង្គ្រាម​ទាំង​តាម​ផ្លូវ​ទឹក​ទាំង​តាម​ផ្លូវ​គោក ដើម្បី​កាន់​កាប់​តំបន់​ទឹកដី និង​សមុទ្រ ពី​ឈូងសមុទ្រ​បឹងហ្គាល (Golfe du Bengale) មក​ឈូងសមុទ្រ​សៀម សព្វថ្ងៃ គឺ​ក្នុង​គោលបំណង​ក្ដោប​ត្រួតត្រា​គ្រប់គ្រង​ផ្លូវ​ទាក់ទង​ធ្វើ​ដំណើរ​ទាំង​ប៉ុន្មាន តាម​សមុទ្រ​ក៏​ដូចជា​តាម​ដីគោក
ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជម្ងឺ ព្រះអង្គបាន​បញ្ជូន​កូន​ឈ្មោះ គិនចេង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ ព្រះអង្គ​ហ្វាន់ឆេម៉ាន់​ បាន​ទុក​ក្មួយ​ឈ្មោះ ចាន់​ ដែល​មាន​កងពល​ប្រមាណ​២០០​នាក់ នៅ​ជិត​សម្រាប់​ការពារ ចាន់ ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ តែ មេទ័ព​ចាន់​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​ព្រះបាទ​ហ្វាន់ឆេម៉ាន់​ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរភ្នំ ព្រឹត្តិការណ៍​នេះ ប្រហែល​ជា​ផ្ទុះ​នៅ​ក្នុង​គ.ស​២៣០
. ព្រះបាទ​ហ្វាន់ចាន់
កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​ព្រះបាទ​ហ្វាន់ឆេម៉ាន់ គិនចេង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រឹស្តសករាជ​២៣០ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា ព្រះ​ហ្វាន់ចាន់ កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហក្សត្រ​មាន​ព្រះ​នាម​ ធរនិន្ទ្រវរ្ម័ន សិលាចារឹក​មួយ​ជា​ភាសា​សំស្ក្រឹត​ដែល​មាន​អាយុ​ចាស់​ជាងគេ​ ហើយ​ដែល​គេ​រក​ឃើញ​នៅ វូកាញ់ ខេត្ត​ញ៉ាត្រាង ប្រទេស​វៀតណាម បាន​បញ្ជាក់​រៀបរាប់​អំពី​ទំនាក់ទំនង​រវាង​ព្រះអង្គ និង​ព្រះមហក្សត្រ​ឥណ្ឌា​ក្នុង​រាជវង្ស មុរុណទស
កាល​នោះ ព្រះបាទ​ហ្វាន់ឆេម៉ាន់ មាន​បុត្រ​មួយ​អង្គ​ទៀត​ដែល​នៅ​ជា​ទារក​នៅ​ឡើយ អាយុ​បាន​២០​ឆ្នាំ ដឹងក្ដី​កាលណា ព្រះរាជបុត្រ​អង្គ​នេះ ប្រមែប្រមូល​បក្សពួក ក​កង​ទ័ព​យោធា លើក​មក​ធ្វើ​សង្គ្រាម ហើយ​ក៏​បាន​សម្រេច​ធ្វើ​ឃាត​ព្រះបាទ​ហ្វាន់ចាន់ ដើម្បី​សងសឹក​ឪពុក ព្រះអង្គ​បានដណ្ដើម​យក​រាជ្យ​មក​វិញ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជ្យសម្បត្តិ​ដូច​ក្ដី​បំណង​ទេ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេច​ហ្វាន់ចាន់ ឈ្មោះ ស៊ីយុន ធ្វើ​ឃាត មេទ័ព​ស៊ីយុន​បាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សម្អាង​យក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​ស៊ីយុន ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរ​ហ្វូណន គឺ​ប្រហែល​ជា​ក្នុង​គ.ស​២៤០ (អ្នកប្រវត្តិវិទូ​ខ្លះ សរសេរ​ថា​ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ.ស​២៥០)
. ព្រះបាទ​ហ្វាន់ស៊ីយុន
នេះ​គឺ​ជា​ព្រះនាម​ថ្មី​របស់​មេទ័ព​ស៊ីយុន ដែល​ទើប​តែ​បាន​ឡើង​សោយរាជ្យ អ្នកស្រាវជ្រាវ​ខ្លះ​បាន​បញ្ជាក់​ថា ស្ដេច​អង្គ​នេះ​ព្រះនាម​អស្សាជ័យ
ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​គូស​បញ្ជាក់​ថា ព្រះអង្គ​ជា​ក្សត្រ​មួយ​អង្គ​និយម​សន្តិភាព​ មិន​ប្រើ​ចម្បាំង​អាវុធ ចូលចិត្ត​កសាង ហើយ​គោរព​ប្រកាន់​នូវ​ករណីយកិច្ច​ជា​ស្ដេច ឥត​មាន​ធ្វេស​ប្រហែស ជារៀង​រាល់ថ្ងៃ ទាំងព្រលឹម​ទាំងថ្ងៃ​ត្រង់ ព្រះអង្គ​តែងតែ​ទទួល​សាវនាការ​ជា​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ
ក្នុង​គ.ស​២៤០ ព្រះអង្គ​បាន​ទទួល​អ្នកតំណាង​ពីរ​នាក់​របស់​ស្ដេច​ចិន​ព្រះនាម ស៊ុនជាន់ គណៈប្រតិភូ​ខ្មែរ ក៏ត្រូវ​ព្រះអង្គ​បញ្ជូន​ទៅ​ប្រទេស​ចិន​ជាញឹកញាប់​ដែរ ពី​គ.ស​២៦៨ ទៅ ២៨៧
ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ដដែល សរសេរ​កត់​ទុក​មក​ទៀត​ថា ព្រះរាជវង្ស​ព្រះបាទ​ហ៊ុនទៀន ព្រះនាង​លីវយី គ្រប់គ្រង​សោយរាជ្យសម្បត្តិ​នៅ​នគរ​ហ្វូណន ឬ​នគរភ្នំ​បាន​ចំនួន​២​សតវត្ស ដូច្នេះ ក្សត្រ​ដែល​សោយរាជ្យ​ទាំង​ប៉ុន្មាន សឹងសុទ្ធ​តែ​ជា​បងប្អូន​ក្នុង​ចង្កោម​ព្រះរាជវង្ស​​តែ​មួយ
. សង្គម​ខ្មែរ​ជំនាន់​ហ្វូណន ឬ​នគរភ្នំ
គេ​អាច​ស្គាល់​សង្គម​ខ្មែរ​ជំនាន់​ដើម​បាន​តាម​រយៈ​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​អ្នកដំណើរ​ចិន​កត់ត្រា ទោះបីជា​ឯកសារ​ទាំងនោះ​មាន​ច្រើន មាន​កាលបរិច្ឆេទ​ខុសគ្នា ហើយ​អ្នកកត់​សរសេរ​មាន​ថ្វីដៃ​ខុសគ្នា​ក៏ដោយ ក៏​គេ​អាច​ស្មាន​យល់​អំពី​ទិដ្ឋភាព​សង្គម​ខ្មែរ​ជំនាន់​នោះ​បាន​ដែរ
អ្នកដំណើរ​ចិន​បាន​និទាន​ថា ទីក្រុង​ភូមិស្ថាន​ខ្មែរ​មាន​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​អូរទឹក និង​កំពែង​ធ្វើ​អំពី​ដី នៅ​ក្នុង​គូទឹក​ទាំង​នោះ គេ​ឃើញ​មាន​ក្រពើ​រស់​នៅ​ពាសពេញ ហើយ​នៅ​ក្នុង​ទីក្រុង និង​ភូមិ គេ​ឃើញ​មានផ្លូវ​ទឹក កាត់​ខ្វែង​ចុះ​ឡើង​ដូច​ក្រឡាចត្រង្គ
ប្រុស​ខ្មែរ​មាន​រូបរាង​ទាប​អាក្រក់ សម្បុរ​ខ្មៅ សក់​ក្រញាញ់ ហើយ​មាន​សាក់​ពាសពេញ​ខ្លួន ក៏​ប៉ុន្តែ​ស្ត្រី​មាន​ពណ៌សម្បុរ​ជ្រះ​ស្អាត​ល្អ​ជាង ខ្មែរ​និយម​ចូលចិត្ត​ឆ្លាក់​ធ្វើ​គ្រឿង​អលង្ការ គ្រានោះ​ ខ្មែរ​មាន​អក្សរ​ មាន​សៀវភៅ​សាស្ត្រា​ក្បួន​គម្ពីរ និង​ឃ្លាំង ខ្មែរ​និយម​ចូលចិត្ត​លេង​ល្បែង​ជល់​មាន់ និង​ជ្រូក ទំនៀមទម្លាប់​គ្មាន​អ្វី​ជា​តឹងរឹង​ឡើយ​រវាង​ស្ត្រី និង​បុរស ម្នាក់ៗ​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត បណ្ដែតបណ្ដោយ​ទៅ​តាម​តែ​ទំនើង​ចិត្ត
ក្នុង​ឯកសារ​ទាំង​នោះ គេ​មាន​រៀបរាប់​អំពី​របៀបរបប បែប​ផែន​កាត់​ទោស​ក្នុង​តុលាការ ដោយ​មាន​បញ្ជាក់​ថា នៅ​ស្រុក​ខ្មែរ​គ្មាន​ពន្ធនាគារ​ទេ ជនឧក្រិដ្ឋ គេ​យក​ទៅ​បោះ​ទម្លាក់​ក្នុង​រណ្ដៅ​ឲ្យ​ក្រពើ ឬ​សត្វ​សាហាវ​ស៊ី​ជា​ចំណី
អ្នកដំណើរ​ចិនក៏​រៀបរាប់​អធិប្បាយ​ព័ណ៌នា​ក្បោះក្បាយ​អំពី​ព្រះមហាក្សត្រ​ខ្មែរ​ដែរ ព្រះបរមរាជវាំង​ធ្វើ​អំពី​ឈើ សង់​លើ​គ្រឹះ​អំពី​ថ្ម កាលណា​ព្រះអង្គ​ធ្វើ​ដំណើរ​យាង​ចេញ​ទៅណា​ម្ដងៗ គេ​ឃើញ​មាន​ក្បួន​ដង្ហែ​យ៉ាង​គគ្រឹកគគ្រេង គួរ​ឲ្យ​គយគន់ ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​គង់​លើ​ដំរី ហែហម​តាម​ក្រោយ​ទៅ​ដោយ​មហេសី ស្រីស្នំ​មីនុំមីនាង​បរិវារ និង​មន្ត្រី​តូច​ធំ ដែល​ជិះ​លើ​ដំរី​ដែរ បើ​ព្រះអង្គ​គង់​លើ​បល្ល័ង្ក​វិញ ព្រះអង្គ​អង្គុយ​បញ្ឈរ​ជង្គង់​ខាង​ស្ដាំ ហើយ​នៅ​ចំពោះ​មុខ​ព្រះអង្គ គេ​មាន​ដាក់​ព្រះ​វរលញ្ឆការ (គឺ​ជា​ត្រា ឬ​សញ្ញា​សម្រាប់​សម្គាល់​ព្រះមហាក្សត្រ) ជើង​ពាន​ផ្ដិល​មាស និង​ដុត​គ្រឿង​ក្រអូប
ប្រជាជន​ខ្មែរ​គោរពបូជា​ជឿ​ទៅ​ព្រះអាទិទេព​ជា​ច្រើន តំណាង​ទៅ​ដោយ​រូប​ចម្លាក់​ដែល​មាន​ព្រះភ័ក្ត្រ​មួយ ពីរ បួន ហើយ​ដែល​មាន​ដៃ​បួន ឬ​ប្រាំបី
កាលណា​មាន​សមាជិក​ក្រុម​គ្រួសារ​ស្លាប់ ប្រជាជន​នគរភ្នំ តែងតែ​នាំ​គ្នា​កោរ​សក់​កោរ​ពុក​មាត់​ពុក​ចង្កា ជា​សញ្ញា​នៃ​ការ​កាន់​ទុក្ខ ចំពោះ​ការបូជា​សព​វិញ ឯកសារ​ចិន​បាន​សរសេរ​ថា គេ​យក​សាកសព​នោះ ទៅដុត ទៅ​កប់ ទៅ​ទម្លាក់​ក្នុង​ទឹក ឬ​យក​ទៅ​ដាក់​ចោល​តាម​ព្រៃ​ទុក​ឲ្យសត្វ​ស៊ី គឺ​ក្នុង​ន័យ​ថ្វាយ​បូជា​ចំពោះ​ធាតុ​ទាំង​បួន មាន ទឹក ដី ភ្លើង ខ្យល់ ដែល​គេ​ចាត់​ទុក​ជា​ព្រះអាទិទេព ជា​អ្នក​ដ៏​មាន​គុណ​ចំពោះ​ជិវិត​រស់​នៅ​របស់​គេ
ឯកសារ​ចិន​ដដែល​បាន​បញ្ជាក់​ថា ទឹកដី​នគរ​ហ្វូណន​ធំ​ទូលំទូលាយ​ណាស់ លាត​សន្ធឹង​មាន​ប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ចាម នៅ​ទិស​ខាង​កើត ជាប់​នឹង​ទឹកដី​ចិន យេណាន នៅ​ទិស​ខាង​ជើង និង​ខាង​លិច​ជាប់​នឹង​ប្រទេស​ភូមា
. ឥណ្ឌាវូបនីយកម្ម​លើក​ទី​២
ក្រោយ​រាជ្យ​ព្រះបាទ​ហ្វាន់ស៊ីយុន គេ​អាច​ដឹង​ថា នៅ​នគរ​ហ្វូណន ឬ​នគរភ្នំ មាន​ការ​រំជើបរំជួល​ចលាចល​ពាស​ពេញ​ទូទៅ​ទាំង​ប្រទេស តែគេ​គ្មាន​ឯកសារ​អ្វី​ជា​ច្បាស់លាស់​សម្រាប់​បញ្ជាក់​ឡើយ
គេ​គ្រាន់​តែ​ដឹង​ថា ក្នុង​គ.ស​៣៥៧ នគរ​ហ្វូណន ឬ​នគរភ្នំ បាន​ស្ថិត​នៅ​ក្រោម​រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ​ដែល​មក​ពី​ប្រទេស​ឥណ្ឌា សិលាចារឹក​សម័យ​អង្គរ​ជាច្រើន​បាន​លើក​ព្រឹត្តិការណ៍​នេះ​មក​អធិប្បាយ ។​វត្ថុបូរាណ​ជាច្រើន​មាន​ដូច​ជា​ព្រះបដិមា ប្រាក់​កាស់ និង​របស់​ប្រើប្រាស់​ខ្លះ ដែល​គេ​រក​ឃើញ​នៅ អូរកែវ (Oc Eo) កម្ពុជាក្រោម អាច​បញ្ជាក់​បាន​អំពី​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ និង​វត្តមាន​របស់​ជនជាតិ​ឥណ្ឌា​ដែល​ធ្វើ​ដំណើរ​ចេញ​ចូល​មក​ដល់​នគរ​ហ្វូណន អូរកែវ ជា​មាត់​ច្រក​សមុទ្រ​ ជា​កំពង់ផែ​ចំណត​ទូក​សំពៅ​ធំៗ មួយ​យ៉ាងសំខាន់​របស់​នគរភ្នំ ក្នុង​ការ​ទាក់ទង​រក​ស៊ី​ធ្វើ​ជំនួញ​ក្រៅ​ប្រទេស​ជាមួយនឹង​ប្រទេស​ជិត​ឆ្ងាយ មាន​ប្រទេស​នៅ​តាម​សមុទ្រ មេឌីទែរ៉ានេ (La Mer Méditerranée) នៅ​ទ្វីប​អ៊ឺរ៉ុប​ ជាដើម ដែល​ជា​កត្តា​មួយ ធ្វើ​ឲ្យ​គេ​ស្មាន​ថា កាល​ជំនាន់​នោះ ពួក​ជនជាតិ​ឥណ្ឌា ប្រហែល​ជា​នាំ​គ្នា​លើក​ទ័ព មក​លុកលុយ​រាតត្បាត​យក​នគរ​ខ្មែរ មេទ័ព​ឥណ្ឌា​ដែល​ចូល​មក​លុកលុយ​វាយ​យក​នគរ​ហ្វូណន ហើយ​ប្រកាស​តាំងខ្លួន​វាស្ដេច​នោះ មាន​ដើម​កំណើត​ក្នុង​ត្រកូល​ព្រហ្មណ៍​កៅឌិញ្ញ ដូច​ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ដែរ
. ព្រះបាទ​កៅឌិញ្ញវរ្ម័ន
កាលបើ​ឡើង​គ្រង​រាជ្យសម្បត្តិ ព្រះអង្គ​បាន​បន្ថែម​ឈ្មោះ​ វរ្ម័ន មក​លើ​ព្រះនាម​ព្រះអង្គ ដែល​ក្លាយ​ទៅ​ជា​ កៅឌិញ្ញវរ្ម័ន (អ្នកប្រវត្តិវិទូ​ខ្លះ​យល់​ថា ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ព្រះនាម កៅឌិញ្ញវរ្ម័ន មាន​តែ​មួយ​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ) ព្រះអង្គ​ជា​ក្សត្រ​មួយ​អង្គ​ប្រកប​ទៅ​ដោយ​ទសពិធរាជធម៌ ព្រះអង្គ​បាន​តាំង​ខ្លួន​ជា​អ្នកការពារ​ព្រហ្មញ្ញសាសនា ព្រហ្មញ្ញសាសនា​ដែល​គោរព​ព្រះឥសូរ ហើយ​ដែល​គេ​ចាត់​ទុក​ជា​សាសនា​រដ្ឋ ឬ​សាសនា​ផ្លូវការ បាន​ជះ​ឥទ្ធិពល​ទៅ​គ្រប់​ទិសទី តែ ព្រះពុទ្ធសាសនា​របៀប​មហាយាន​ដែល​ធ្លាប់​មាន​វត្តមាន​លើ​ទឹកដី​ខ្មែរ​ជាយូរយារ​ណាស់​មក​ហើយ គ៏​មិន​បាន​សាបសូន្យ​ដែរ ការ​រីកចម្រើន​ចេះ​តែ​មាន អ្នកកាន់​គោរព​ព្រះពុទ្ធសាសនា ក៏​ចេះ​តែ​កើន​ចំនួន​ច្រើន​ជាលំដាប់